រដ្ឋបាលខេត្តកំពង់ធំ ចេញសេចក្ដីប្រកាសព័ត៌មាន ធ្វើការបដិសេធទាំងស្រុងចំពោះព័ត៌មានដែលផ្សព្វផ្សាយថាអាជ្ញាធរបានចាប់ខ្លួនព្រះតេជគុណ សំ គឹមសាធ

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យខេត្តកំពង់ធំ សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា កាលពីព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ វិទ្យុអាស៊ីសេរី (RFA) បានផ្សព្វផ្សាយព័ត៌មានមួយស្តីពីដំណើរធម្មយាត្រាពីទីលាន ប្រជាធិបតេយ្យ ទៅខេត្តសៀមរាប របស់ព្រះតេជគុណ សំ គឹមសាធ ដោយបានភ្ជាប់នូវខ្លឹមសារថា អាជ្ញា ធរខេត្តកំពង់ធំគម្រាមចាប់ខ្លួនព្រះតេជគុណនៅពេលមកដល់ខេត្តកំពង់ធំ ។

អ្នកនាំពាក្យខេត្តកំពង់ធំ សូមធ្វើការបដិសេដទាំងស្រុងចំពោះព័ត៌មានដែលថាអាជ្ញាធរខេត្តកំពង់ធំ មានបំណងចាប់ខ្លួន ព្រះតេជគុណ សំ គឹមសាធ នៅពេលដែលមកដល់ខេត្តកំពង់ធំ ។ អាជ្ញាធរខេត្ត កំពង់ធំគោរពនូវសិទ្ធិសេរីភាពក្នុងការនិមន្តរបស់ព្រះអង្គ ក្នុងករណីដែលព្រះអង្គនិមន្តដោយមានរបៀប រៀបរយ និងមិនប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ។

សេចក្ដីដូចបានជម្រាបជូនដំណឹងខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print