លោកអភិបាលខេត្តព្រះវិហារ អញ្ជើញ ចុះពិនិត្យដីធ្លីដែលមានទំនាស់ រវាងឈ្មោះទួន ចន្រ្ទា ជាមួយប្រជាពលរដ្ឋ នៅភូមិស្រយង់ ជើងចំនួន៨គ្រួសារនិងចុះសិក្សាពិនិត្យ ខ្ទម និងរោង ដែលសង់ក្នុងដីនៅក្រុមហ៊ុនសិលាដាម៉ិច

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះវិហារ បានអោយដឹងថា ៖ លោក គីម រិទ្ធី អភិបាល នៃអភិបាលខេត្តព្រះវិហារ បានអញ្ជើញ បើកកិច្ចប្រជុំស្ដីពីរៀបចំផែនការចុះពិនិត្យដីធ្លីដែលមានទំនាស់ រវាងឈ្មោះទួន ចន្រ្ទា ជាមួយប្រជាពលរដ្ឋ នៅភូមិស្រយង់ ជើងចំនួន៨គ្រួសារនិងចុះសិក្សាពិនិត្យ ខ្ទម និងរោង ដែលសង់ក្នុងដីនៅក្រុមហ៊ុនសិលាដាម៉ិច នៅភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ។

ក្នុងឱកាសនោះដែរ នាថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០២៤ កន្លងទៅ លោកអភិបាលខេត្ត និងក្រុមការងារ បានបន្តមកបានចុះដល់ទីតាំងដីទំនាស់ជួបជាមួយប្រជាពលរដ្ឋទាំង៨គ្រួសារ និងចូលពិនិត្យជាក់ស្ដែង នូវទីតាំងប្រជាពលរដ្ឋជាច្រើនគ្រួសារមកពីស្រុកស្វាយលើ មកសង់ខ្ទមតូចៗ និងកាប់រុករានរំលោភយកដីរបស់ក្រុមហ៊ុនសិលាដាម៉ិចយកធ្វើជាកម្មសិទ្ធ ។

លោក គីម រិទ្ធី អភិបាល នៃអភិបាលខេត្តព្រះវិហារ បានជម្រុញដល់សមត្ថកិច្ច អាជ្ញាធរ យកចិត្តទុកដាក់ ការពារបម្រើប្រជាពលរដ្ឋ លុបបំបាត់បទល្មើស អនុវត្តគោលនយោបាយរាជរដ្ឋាភិបាល រួមមានលក្ខណះសម្បត្តិ៩យ៉ាង៖
១. គ្មានសកម្មភាពលួច ឆក់ប្លន់ គ្រប់ប្រភេទ។ ២. គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គឿងញៀនខុសច្បាប់។
៣. គ្មានអំពើអាណាចារ្យ ការជួញដូរស្រ្តី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ។
៤. គ្មានក្មេងទំនើង។
៥. គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ការប្រើប្រាស់អាវុធខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសគ្រប់ប្រភេទ។
៦. គ្មានគ្រោះថ្នាក់ចរាចរណ៍។
៧. គ្មានគ្រោះថ្នាក់ដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
៨. មានវិធានការណ៍ទប់ស្កាត់ គ្រប់គ្រង និងការឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព ។
៩. គ្មានការត្រួតពិនិត្យខុសច្បាប់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print