ឃាត់យានយន្តល្មើសបាន ៧៨គ្រឿង ក្នុងនោះល្មើសជាតិស្រវឹង ៤៥គ្រឿងក្នុងក្រុងភ្នំពេញ​ នាយប់ថ្ងៃទី៤​ កុម្ភៈ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចចម្រុះតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ​ កាលពីយប់ថ្ងៃទី៤ ខែកុម្ភៈ បានបន្តចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ឃាត់​យានយន្ត​ល្មើសបាន ៧៨ គ្រឿងក្នុងនោះល្មើសជាតិស្រវឹង ៤៥គ្រឿង។

របាយការណ៍​ដដែល​ បន្តថា​ ជាក់ស្ដែង​ក្នុងប្រតិបត្តិការនោះ​លទ្ធផលការ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការ​ដឹកនាំ​ត្រួត​ពិនិត្យ​អនុវត្ត​ផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញយប់មិញ​ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បាន​ចុះ​​អនុវត្ត​រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ដោយបាន​ឃាត់​យាន​យន្ត​ល្មើស ចំនួន៧៨គ្រឿង (រថយន្ត ចំនួន៣២គ្រឿង, ម៉ូតូ ចំនួន៤៦គ្រឿង)។

ក្នុងនោះ ១. ល្មើសជាតិស្រវឹង ចំនួន ៤៥ គ្រឿង, កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន ១៣ គ្រឿង។ អ្នកបើកបរម៉ូតូ ចំនួន ៥ នាក់ និងអ្នកបើកបររថយន្ត ចំនួន៨នាក់។ កម្រិត ០.៤០ mg/L ឡើង ចំនួន ៣២គ្រឿង អ្នកបើកបរម៉ូតូ ចំនួន១៧នាក់ និងអ្នកបើកបររថយន្ត ចំនួន១៥នាក់។

...

ចំណែក​បទល្មើសផ្សេងៗ ចំនួន ៣៣ គ្រឿង, រួមមាន អត់មួកសុវត្ថិភាព ចំនួន ២៤ គ្រឿង និង​រថយន្ត​គ្មាន​ប័ណ្ណបើកបរ ចំនួន ៩គ្រឿង៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print