លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ត្រូវបានបញ្ចុះបឋមសិលាសាងសង់ អាគារ​ផ្តល់ ឈាមនៃមន្ទីរពេទ្យបង្អែក ១៦មករា

ចែករំលែក៖

ខេត្តព្រះវិហារ ៖អាគារ​ផ្តល់​ឈាមនៃមន្ទីរពេទ្យបង្អែក ១៦មករា ក្រោមការឧបត្ថម្ភថវិកាផ្ទាល់របស់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ត្រូវបានបញ្ចុះបឋមសិលាសាងសង់។​

សូមបញ្ជាក់ថា ៖ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមន្ទីរពេទ្យបង្អែក១៦ មករា មានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អាគារ​ផ្តល់​ឈាមនៃ មន្ទីរពេទ្យបង្អែកខេត្ត ១៦មករា ខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ គណៈអភិបាលរងខេត្ត រួមទាំងថ្នាក់ដឹកនាំជុំវិញខេត្ត ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យនិងបុគ្គលិកមន្ទីរពេទ្យ។

យោងតាមរបាយការណ៍របស់លោកប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារអាគារ​ផ្តល់​ឈាមមានទំហំ៨ម៉ែត្រ×១៦ម៉ែត្រ តាមការគ្រោងទុកនឹងត្រូវបញ្ចប់ឲ្យបានរួចរាល់ដើមខែឧសភា ឆ្នាំ២០២៤ខាងមុខ ក្រោមការឧបត្ថម្ភថវិកាផ្ទាល់របស់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print