ខេត្តស្វាយរៀង៖ អាជ្ញាធរខេត្តស្វាយរៀង មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាង៤០០នាក់ ចុះជួយស្ទូងស្រូវប្រជាសហគមន៍ប្រឡាយកូនភ្លោះវាលថ្នាចចំនួន២ហិកតាស្ថិតនៅភូមិឬស្សីជួរខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ នៅព្រឹកថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០១៦ នេះ។
...
យោងតាមមន្ត្រីមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តបានឲ្យដឹងថា នៅរដូវវស្សាឆ្នាំនេះអាកាសធាតុមានអំណោយផលល្អ មានរបាយទឹកភ្លៀងធ្លាក់គ្រប់ឃុំ-ស្រុកទូទាំងខេត្ត ហើយប្រជាកសិករបានបង្កបង្កើនផលគិតត្រឹមថ្ងៃទី១៤ ខែកក្កដា នេះ សម្រេចបានចចំនួន ៨៤.៤៩៦ហិកតា ស្មើនឹង ៥០,២ភាគរយ (ផ្ទៃដីធ្វើស្រែសរុប ១៦៨.៤៩៧ហិកតា) បើប្រៀបធៀបឆ្នាំ២០១៥ ក្នុងរយៈពេលដូចគ្នាគឺកើនឡើង ៤០០ហិកតា។ ដូច្នេះនៅរដូវវស្សាឆ្នាំនេះប្រជាកសិករ ព្រោះ ស្ទូង រួចរាល់ ១០០ភាគរយក្នុងអំឡុងចុងខែកញ្ញា ទៅដើមខែតុលា ខាងមុខនេះ។
ប្រភពបន្តទៀតថា នៅក្នុងខែកក្កដា ឆ្នាំ២០១៦ នេះ ប្រជាកសិករប្រមូលផល់ស្រូវប្រាំងបានជាង ៤ពាន់ហិកតា ហើយក្នុង១ហិកតាទទួលបានទិន្នផលជាមធ្យម ៣.៨៦០គីឡូក្រាម។ ដំណាំរួមផ្សំចំនួន ១៧.៤០០ហិកតា ដំណាំកសិឧស្សាហកម្ម ២ម៉ឺនហិកតា ក្នុងនោះដំណាំអំពៅ ៧.០០០ហិកតា។
លោក ថាច់ រតនា ក៏បានឲ្យដឹងទៀតថា ក្នុងខែកក្កដា នេះ នៅស្រុករមាសហែក មានដង្កូវហ្វូងបានស៊ីបំផ្លាញស្រូវក្នុងស្រែអស់ចំនួន ៥ហិកតា រហូតមកដល់ពេលនេះមន្រ្តីជំនាញមន្ទីរកសិកម្មខេត្ត-ស្រុកបានចុះទៅធ្វើការទប់ទល់បានជោគជ័យដោយដឹកនាំប្រជាពលរដ្ឋអនុវត្តន៍តាមបច្ចេកទេសចាប់ដង្កូវហ្វូងអស់ពុំមានឆ្លងទៅស្រែផ្សេងទៀតឡើយ៕
ដោយ៖ យឹម សុថាន
...