ខេត្តព្រះវិហារ ៖ ក្រុមអ្នកនាំពាក្យ និងប្រតិកម្មរហ័ស របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សូមប្រកាសព័ត៌មានជូនសាធារណជនមេត្តាជ្រាបថា៖ អ្នកនាំពាក្យ និងជាក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សូមជម្រាប ជូនអ្នកនិយមតាមដានព័ត៌មាននៅលើបណ្តាញសង្គម Facebook និងសាធារណជនបានជ្រាបថាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងនគរបាលចរាចរណ៍មួយក្រុមចំនួន១២នាក់ ដឹកនាំដោយលោកវសេនីយ៍ទោ គាំ សុកុល នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដាក់គោលដៅរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក លើផ្លូវ ជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រ លេខ៦៥-៦៦ នៅត្រង់ចំណុចផ្លាកកំណត់ល្បឿន ៦០Km/h ស្ថិតនៅភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ។ នៅម៉ោង១០និង៣០នាទី នាថ្ងៃខែឆ្នាំដដែរ កម្លាំងនគរបាលចរាចរណ៍ បានឃាត់រថយន្ត០១គ្រឿងម៉ាកតូយូតា ធុនដ្រា (TOYOTA TUNDRA) ពណ៌ក្រហម ក្រម៉ៅ ពាក់ស្លាកលេខ ភ្នំពេញ 2AK 1699 បើកបរលើសល្បឿនកំណត់ ៨៤Kmhលើ៦០Kmh ហើយមានបំពាក់ភ្លើងបន្ថែមខុសលក្ខណៈ បច្ចេកទេស១ខ្សែ នៅលើស្លាកលេខ។ ក្រោយពីកម្លាំងជំនាញបានពន្យល់ណែនាំអំពីច្បាប់ចរាចរណ៍ផ្លូវគោករួចមក អ្នកបើកបរក៏យល់ព្រមទទួលស្គាល់កំហុស និងឱ្យកម្លាំងជំនាញធ្វើការផាកពិន័យទៅតាមច្បាប់កំណត់។ រីឯភ្លើង ដែលបំពាក់បន្ថែម កម្លាំងជំនាញបានធ្វើកិច្ចសន្យាឱ្យទៅដោះខ្លួនឯង ។
អាស្រ័យហេតុនេះ សូមអ្នកនិយមតាមដានតាមបណ្តាញសង្គម Facebook និងសាធារណៈជន មេត្តាជ្រាបជាព័ត៌មាន ៕