សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដាក់ចេញនូវនយោបាយឈ្នះឈ្នះ គឺដើម្បីបញ្ចប់សង្រ្គាម និងទទួលបាននូវសន្តិភាពនិងការឯកភាពជាតិពេញលេញ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការដាក់ចេញនូវនយោបាយឈ្នះឈ្នះ គឺដើម្បីឈានទៅបញ្ចប់សង្រ្គាម ទទួលបាននូវសន្តិភាព និងការឯកភាពជាតិពេញលេញ ពោលគឺជាការបង្កើតបាននូវបរិស្ថានចាំបាច់មួយ ដែលអាចឱ្យយើងអនុវត្តបានជោគជ័យនូវយុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្រ្តចតុកោណកន្លងទៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ភាពក្រីក្ររបស់ប្រជាពលរដ្ឋត្រូវបានកាត់បន្ថយពីជាង ៥០% នៅឆ្នាំ ១៩៩៧ ចុះមកនៅត្រឹម ១៧% នៅឆ្នាំនេះ ដែលកើនបន្តិចពីមុនពេលកូវីដ-១៩ បានផ្ទុះឡើង។ យើងមានកំណើនសេដ្ឋកិច្ច ៧% ក្នុងមួយឆ្នាំ ដែលមានន័យថា ជីវភាពប្រជាជនបានរីកចម្រើន ពោលគឺអ្នកដែលធ្លាប់រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ បានក្លាយទៅជាអ្នកដែលមានជីវភាពមធ្យម ហើយអ្នកមានជីវភាពមធ្យមជាច្រើន បានវិវត្តទៅជាអ្នកមានជីវភាពខ្ពស់នៅក្នុងរយៈពេល២០ឆ្នាំ ក្រោយពីបញ្ចប់សង្រ្គាម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា» នៅព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៤។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ៖ រដ្ឋាភិបាលមិនអាចទុកឲ្យពលរដ្ឋស្លាប់ដោយការមិនចូលចិត្តទុកដាក់នោះទេ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឧទាហរណ៍អំពីប្រព័ន្ធជំនួយសង្គមជាពិសេសនៅក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយផ្សេងៗដែលបានជួយទៅដល់ពលរដ្ឋរងគ្រោះបានជាច្រើននិងរក្សានូវស្ថេរភាពសង្គម។ សម្ដេចបន្ថែមថាការងារក្នុងការជួយទៅដល់ពលរដ្ឋរងគ្រោះទាំងនេះគឺនឹងនៅតែបន្តរហូតដើម្បីធានាថាមិនមានពលរដ្ឋណាត្រូវបានមើលរំលងនោះទេ។
ជាមួយគ្នានេះសម្ដេចបានលើកទឹកចិត្តនូវវប្បធម៌ចែករំលែក ការជួយគ្នារបស់ប្រជាជនក្នុងសង្គមខ្មែរផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print