ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញប្រកាសបណ្តេញអធិការរងនគរបាលក្រុងកំពត នៃស្នងការដ្ឋាននគរបាលខេត្តកំពត ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ

ចែករំលែក៖

ភ្នំពេញ : ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញប្រកាសបណ្តេញអធិការរងនគរបាលក្រុងកំពត នៃស្នងការដ្ឋាននគរបាលខេត្តកំពត ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិក្រោមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្តិ និងចេញពីក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិ ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្រេច ៖ ត្រូវបានអនុវត្តវិន័យចំពោះអនុសេនីយ៍ឯក មាស ពិសិដ្ឋ អត្តលេខ ៨៧៤៣៦ អធិការរងនគរបាលក្រុងកំពត នៃស្នងការដ្ឋាននគរបាលខេត្តកំពត ក្រោមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិ ។
មូលហេតុ : ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។

ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗ ត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចាប់ ពីខែឧសភា ឆ្នាំ២០២៤ តទៅ ។
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍ ។
អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃ អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស អភិបាលនៃគណៈអភិបាលខេត្ត កំពត ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត និងសាមីខ្លួនត្រូវអនុវត្តតាម ប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាល ខេត្តកំពត នៅរសៀលថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២៤ បានថ្លែងថា ៖ សម្អាតផ្ទះយើងអោយស្អាត ជាអ្នកអនុវត្តច្បាប់ ជាគំរូល្អសំរាប់ប្រជាពលរដ្ឋ ប៉ុន្តែបែរជាធ្វើគំរូអាក្រក់សំរាប់ខ្លួនឯងនិងកិត្តយសរបស់កងកំលាំងនគរបាលជាតិ។
លោកបន្តថា ៖ អធិការរងក្រុងកំពតដែលពាក់ពន្ធ័និងការប្រើប្រាស់គ្រឿងញៀន ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ នេះជាសារសំរាប់ដាស់តឿនដល់កំលាំងដ៏ទៃទៀតត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន និងធ្វើជានគរបាលល្អសំរាប់បំរើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print