រដ្ឋ California រងការវាយប្រហារដោយព្យុះភ្លៀង ទឹកជំនន់ បំណាក់ដី

ចែករំលែក៖

ភាគខាងត្បូងរដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃទី៥ខែកុម្ភៈ មានភ្លៀងធ្លាក់ជោកជាំ និងទឹកជំនន់តាមដងផ្លូវ ក៏ដូចជាបំណាក់ដីនៅទូទាំងតំបន់។ សេចក្តីណែនាំអំពីគ្រោះទឹកជំនន់ ខ្យល់បក់ខ្លាំង និងលក្ខខណ្ឌព្យុះរដូវរងា ត្រូវបានផ្សព្វផ្សាយនៅទូទាំងរដ្ឋ California និងរដ្ឋ Arizona ជាកន្លែង ដែលមានប្រជាជន ៣៥លាននាក់រស់នៅ ខណៈអាជ្ញាធរបានណែនាំដល់ប្រជាជនមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរនៅលើដងផ្លូវ ឬកុំចេញក្រៅបើគ្មានការចាំបាច់។

ទីភ្នាក់ងារឧតុនិយមជាតិ (NWS) បានប្រកាសថា ភ្លៀងកម្រិត ២៥.៤សង់ទីម៉ែត្របានធ្លាក់ចាប់តាំងពីថ្ងៃអាទិត្យចុងសប្តាហ៍មុនមក នៅទូទាំងទីក្រុង Los Angeles ជាមួយនិងការព្យាករថាអាចបន្តហូតដល់ចុងសប្តាហ៍នេះ។ ទីភ្នាក់ងារនេះបញ្ជាក់ទៀតថា «សញ្ញានៃគ្រោះទឹកជំនន់នៅតែមាន ហើយអាចនឹងកាន់តែខ្លាំងក្លាថែមទៀត»។
នាយកដ្ឋានប៉ូលិសក្រុង Los Angeles បានរាយការណ៍អំពីការប៉ះទង្គិចគ្នាផ្នែកចរាចរណ៍ជាច្រើន រីឯក្រុមពន្លត់អគ្គិភ័យបានចូលរួមក្នុង ការជួយសង្រ្គោះទឹកជំនន់ ១៣០លើកកាលពីថ្ងៃចន្ទ។ ខ្យល់បក់បោកក្នុងល្បឿន ១២១គីឡូម៉ែត្រក្នុងមួយម៉ោង កាលពីថ្ងៃអាទិត្យបានបំផ្លាញ ដើមឈើ និងបណ្តាញអគ្គិសនីនៅទូទាំងតំបន់ San Francisco Bay និង Central Coast នៃទីក្រុង Los Angeles ដោយកាត់ផ្តាច់ថាមពលសម្រាប់ផ្ទះប្រហែល ៨៧៥,០០០ខ្នង នៅក្នុងតំបន់នោះ។ ក្រៅពីនេះ ក៏មានមនុស្ស ២នាក់ស្លាប់ផងដែរ។
របាយទឹកភ្លៀងបានថយចុះ ខណៈព្យុះបន្តអូសបន្លាយ ហើយភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋ California កាលពីរដូវក្តៅមុន គឺមានលក្ខណៈស្រាលបើធៀបនឹងឆ្នាំមុនៗ៕ ដោយធីរីណា

...

រូប​ថត​: vtv.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print