ខេត្តប៉ៃលិន÷ តាមប្រភពពីកន្លែងកើតហេ
តុរៀបរាប់ព័ត៌មានទៅសមត្តកិច្ចជំនាញនៃ
ស្នងការខេត្ត នៅវេលាម៉ោង៤ និង១០នាទី
យប់ថ្ងៃទី០៨ ខែ កុម្ភៈ ឆ្នាំ ២០២៤មានករ
ណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្តបុកម៉ូតូ ស្ថិតនៅលេីផ្លូវជាតិលេខ
៥៧ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១០១-
១០២ ទិសដៅបញ្រ្ចាស់ទិសគ្នា ពីកើតទៅលិច នៅចំណុច អង់តែន ០១៦ ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ករណីនេះបណ្ដាលឲ្យមានមនុស្សស្លាប់
ម្នាក់ នៅនឹងកន្លែងកើតហេតុ និងអ្នកបើកបររថយន្តគ្មានរបួស ,
ខូចខាតម៉ូតូ ០១គ្រឿង កម្រិតធ្ងន់ និង ខូចខាតរថយន្ត ០១គ្រឿង កម្រិតមធ្យម។
នគរបាលជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការខេត្តបានបន្តថា÷-អ្នកបើកបររថយន្តបង្កឈ្មោះ ស៊ុំ រស្មី ភេទ ប្រុស អាយុ ៤១ ឆ្នាំ មុខរបរ លក់បាយ រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលា ខេត្តប៉ៃលិន បើកបរ រថយន្តម៉ាក ToYoTa TUNDRA ឆ្នាំ២០០៨ ពណ៌ ស ពាក់ផ្លាកលេខ បាត់ដំបង 2C-4795 ។
នគរបាលជំនាញបានបន្តថា÷អ្នកបើកបរម៉ូតូជាជនរងគ្រោះឈ្មោះ យ៉ុម ចាន់នី ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរ ម៉ូតូម៉ាកឌ្រីមសង់ឆ្នាំ២០២៣ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 1W-២១៤៧ ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុត្ថិភាព) ហើយសាកសពបានប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។
កត្តាបង្កឲ្យមានគ្រោះថ្នាក់បណ្តាលមកពីអ្នកបើបររថយន្តមិនប្រកាន់ស្តាំ
ក្រោយពីកើតហេតុ ម៉ូតូនិងរថយន្ត សមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅការិយាល័
យនគរបាលចរាចរណ៍ រង់ចាំការដោះ
ស្រាយតាមនីតិវិធី៕ដោយ,ស សារ៉េត