ពលរដ្ឋកូរ៉េខាងត្បូងរាប់រយនាក់ធ្វើបាតុកម្មប្រឆាំងការដាក់ពង្រាយប្រព័ន្ធមីស៊ីលការពាររបស់អាមេរិក

ចែករំលែក៖

ក្រោយពេលរដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសទីតាំងដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារ THAAD នៅក្នុងស្រុក Seonju  ធ្វើឲ្យពលរដ្ឋនៅទីនោះរាប់រយអ្នកធ្វើបាតុកម្មប្រឆាំង ។

...

នៅថ្ងៃទី១៤ ខែកក្កដា ទាំងកូរ៉េខាងត្បូងនិងអាមេរិកបានប្រកាសថា ប្រព័ន្ធមីស៊ីល THAAD នឹងដាក់នៅតំបន់ Seongju ភាគខាងជើងខេត្ត Gyeongsang ភាគខាងត្បូងប្រទេសនេះ។ ការសម្រេចជ្រើសរើសទីនោះគឺដោយសារតែជាកន្លែងយុទ្ធសាស្ត្រ និងផ្តល់សុវត្ថភាពជូនពលរដ្ឋក៏ដូចជាបរិស្ថាននៅទីនោះ។ តំបន់នោះក៏ជាទីតាំងឈរជើងរបស់ទាហ៊ានអាមេរិកនៅទីនោះស្រាប់។

ការសម្រេចខាងលើកើតឡើងធ្វើឲ្យពលរដ្ឋនៅក្នុងស្រុក Seongju បង្ហាញការមិនពេញចិត្ត។ ពលរដ្ឋប្រមាណ៣០០នាក់នាំគ្នាធ្វើបាតុកម្មប្រឆាំងដោយបានដង្ហែក្បួនទៅកាន់ស្ថានទូតអាមេរិកនៅទីក្រុងសេអូល។

មន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា រដ្ឋាភិបាលនិងមានការបកស្រាយឲ្យបានឆាប់បំផុតពីហេតុការខាងលើចំពោះពលរដ្ឋនៅក្នុងតំបន់ ។ ការយល់ព្រមរបស់ពលរដ្ឋនៅទីនោះគឺជាការចាំបាច់បំផុតសម្រាប់ការពារជាតិរួមផុតពីការកម្រាមកំហែងរបស់សត្រូវ។ នៅពេលនេះរដ្ឋាភិបាលនឹងបញ្ចុះបញ្ចូលពលរដ្ឋឲ្យយល់ព្រមនៅគម្រោងខាងលើដើម្បីកំឲ្យមានការតវាទៀត៕

1

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print