ព្រះចៅអធិរាជជប៉ុន ​អាគីហ៊ីតូ ​មាន​ព្រះបំណង​ចង់​ដាក់​រាជ្យ​សម្បត្តិ

ចែករំលែក៖

ទូរទស្សន៍ NHK របស់ជប៉ុនបានផ្សាយថា ព្រះចៅអធិរាជ អាគីហ៊ីតូ បានមានព្រះបន្ទូលពីបំណងដាក់រាជសម្បត្តិទៅកាន់ក្រុមគ្រួសារព្រះញាតិវង្សជប៉ុនកាលពីពេលថ្មីៗនេះ ហើយមហេសីព្រះអង្គម្ចាស់ក្សត្រី មីឈីកូ ព្រមទាំងព្រះអង្គម្ចាស់ស្នងរាជ ក៏មិនមានយោបល់ប្រឆាំងដែរ ។ ចំណែកទីភ្នាក់ងារព័ត៌មាន Kyodo ជប៉ុន ក៏បានផ្សាយព័ត៌មានដូចគ្នានេះដែរ ដោយយោងតាមប្រភពពីមន្ត្រីរដ្ឋាភិបាលម្នាក់ តែសុំមិនបញ្ចេញឈ្មោះ ថាព្រះចៅ អាគីហ៊ីតូ និងប្រកាសដំណឹងនេះជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។

...

ព្រះចៅអធិរាជ អាគីហ៊ីតូ គឺជាបុត្ររបស់ព្រះចៅអធិរាជ ហ៊ីរ៉ូហ៊ីតូ ដែលបានដឹកនាំជប៉ុនធ្វើសង្រ្គាមចក្រព័ទ្ធវាទទីចូលដៃជាមួយអាល្លឺម៉ង់របស់អ៊ីត្លែ កាលពីជំនាន់សង្រ្គាមលោកលើកទីពីរ។ ពេលដែលព្រះចៅអធិរាជ ហ៊ីរ៉ូហ៊ីតូ សោយទីវង្គត់ទៅនៅឆ្នាំ១៩៨៩ ទើបព្រះអង្គ អាគីហ៊ីតូ បានឡើងគ្រងរាជសម្បត្តិជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ១៩៩០។ យោងតាមរដ្ឋធម្មនុញ្ញជប៉ុនបច្ចុប្បន្ន ដែលតាក់តែងឡើងក្រោយពេលដែលជប៉ុនចាញ់សង្រ្គាមលោកលើកទីពីរ គឺបានកំណត់ដែនអំណាចត្រឹមតែជានិម្មិតរូបប៉ុណ្ណោះ សម្រាប់ព្រះចៅអធិរាជជប៉ុន។ ធ្វើដូចនេះគឺដើម្បីចៀសវៀងចរន្តមហិច្ឆិតាយោធារបស់រាជវង្សជប៉ុន ដែលធ្លាប់ធ្វើកន្លងមក។

ច្បាប់ដែលគ្រប់គ្រងស្ថាប័នព្រះមហាក្សត្រជប៉ុនបច្ចុប្បន្ននេះ គឺពុំមានចែងអំពីការដាក់រាជសម្បត្តិទេ។ ដូច្នេះ បើសិនដំណឹងនេះជាការពិត នេះគឺជាលើកទីមួយហើយ ក្នុងរយៈពេល ២០០ឆ្នាំកន្លងមកនេះ ដែលព្រះចៅអធិរាជជប៉ុនដាក់រាជ្យសម្បត្តិ។ ក្នុងករណីនេះគេត្រូវធ្វើការកែប្រែរដ្ឋធម្មនុញ្ញ និងតាក់តែងច្បាប់ថ្មី ដើម្បីកំនត់ពីនីតិវិធីនៃការដាក់រាជ្យសម្បត្តិ ព្រមទាំងតែងតាំងព្រះចៅអធិរាជថ្មី៕

1

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print