ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៨៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៨២គ្រឿង, រថយន្តធំ ០៣គ្រឿង, រថយន្តតូច ៩២គ្រឿង និងម៉ូតូ ៣៨៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤៦២គ្រឿង រថយន្តធំ ០៣គ្រឿង រថយន្តតូច ៩២គ្រឿង និងម៉ូតូចំនួន ៣៦៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ០៩ថ្ងៃ ពីថ្ងៃទី១-០៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៥៖៥៨២គ្រឿង រថយន្តធំ ៥២គ្រឿង រថយន្តតូច ១,២៦១គ្រឿង ម៉ូតូ ៤,២៦៩គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤,១៧៦គ្រឿង, រថយន្តធំ ៣៣គ្រឿង, រថយន្តតូច ៩១១គ្រឿង និងម៉ូតូ ៣,២៣២គ្រឿង (៣,២៣២ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ ៖ សហការី