តើជនរួមជាតិ បានផ្សព្វផ្សាយ ពីប្រាសាទអង្គរវត្ត ជាប្រាសាទដ៏អស្ចារ្យមួយ ដែលមានទីតាំងនៅក្នុងខេត្តសៀមរាប ឱ្យពិភពលោកបានដឹងទេ !

ចែករំលែក៖

ភ្នំពេញ ៖ ទាំងភ្ញៀវជាតិ អន្តរជាតិ នៅក្នុងប្រទេស និងក្រៅប្រទេស ប្រាកដណាស់ គឺស្ញប់ស្ញែងពីស្នាដៃបុព្វបុរសយើង បានកសាងនូវ ប្រាសាទអង្គរវត្ត ជាប្រាសាទដ៏អស្ចារ្យមួយ ដែលមានទីតាំងនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។ ប្រាសាទនេះសាងសង់ក្នុងសតវត្សទី 12 និងជាបូជនីយដ្ឋានសាសនាដ៏ធំបំផុតក្នុងពិភពលោក ហើយក៏ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ។

ប្រាសាទអង្គរវត្តជានិមិត្តរូបនៃបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ដែលទាក់ទាញអ្នកទស្សនារាប់លាននាក់ជារៀងរាល់ឆ្នាំ ដើម្បីមកទស្សនាអំពីភាពអស្ចារ្យ និងយល់ដឹងអំពីការបញ្ចូលគ្នានៃសាសនា និងសិល្បៈដ៏គួរឱ្យចាប់អារម្មណ៍ដែលបង្កប់នៅក្នុងស្ថាបត្យកម្មមួយនេះ។
សូមបញ្ជាក់ថា ៖ «រឿង អស្ចារ្យ ៧យ៉ាង របស់ប្រាសាទអង្គរវត្ត និងតំបន់ អង្គរ កូន ខ្មែរភាគច្រើនដឹងមិនអស់»

សាងសង់ឡើងលើផ្ទៃដី ១៦២,៦ ហិចតា ជាសំណង់ឧទ្ទិសសាសនាធំជាង គេ បំផុតក្នុងលោក

ទទួលបានចំណាត់ថ្នាក់លេខមួយ លើ គេហទំព័រ ArchaeoMadness, TripAdvisor, Lonely Planet

ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដំបូង គេរបស់កម្ពុជាចុះ ក្នុងបញ្ជី UNESCO ក្នុងឆ្នាំ១៩៩២

អាថ៌កំបាំងព្រះអាទិត្យរះ ចំកំពូល ប្រាសាទអង្គរវត្ត ២ដង ក្នុងមួយឆ្នាំ

បច្ចេកទេសជីក គូទឹក ការពារប្រាសាទ រឹងមាំ បានច្រើនរយឆ្នាំ

ចម្រឹងបង្អួចប្រាសាទអង្គរវត្ត ជះ ស្រមោលចេញកំពូលប្រាំ

ក្រោមប្រាង្គប្រាសាទអង្គរវត្តមាន សំណង់ច្រើនទៀត
ប្រាសាទអង្គរវត្ត និងប្រជុំសំណង់ទាំងអស់ នៃ តំបន់អង្គរបានបន្សល់ទុកអច្ឆរិយភាព និង អាថ៌កំបាំងរាប់មិនអស់សម្រាប់ប្រជាជនខ្មែរ ជំនាន់ក្រោយ។ សម្បត្តិបេតិកភណ្ឌមិនអាច កាត់ថ្លៃបានមួយនេះ គឺជាមរតកដ៏អស្ចារ្យ ដែលធ្វើឲ្យកម្ពុជាល្បីរន្ទឺ លើពិភពលោក រហូតទាក់ទាញភ្ញៀវទេសចរបរទេស រាប់ លាននាក់។ យ៉ាងណាក្ដីមានរឿងរ៉ាវចាប់ អារម្មណ៍មួយចំនួនដែលកូនខ្មែរ ភាគច្រើន ដឹងមិនអស់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print