ខេត្តព្រះសីហនុ ៖ ផេក ប្រជាជន ខេត្តព្រះសីហនុ ដែលគេដឹងថា ជាផេកមួយ ជួយដល់ការងារ សាលាក្រុងព្រះសីហនុ តែងបានផ្តិតរូបភាព ការចតឡានគ្មានសណ្តាប់ធ្នាប់ ការហូបអាហារ កន្លែងកម្សាន្តលំហែកាយ ចោលសំរាម គ្មានសណ្តាប់ធ្នាប់ ការថតបានភ្លាមៗ ពីសកម្មភាព អាជ្ញាធរ ហៅប្រជាពលរដ្ឋជាភ្ញៀវទេសចរ ចោលសំរាមលើផ្លូវសាធារណះ ។ ថ្ងៃនេះផេកមួយនេះបានបង្ហោះថា ៖ ចំណតមាន ប៉ុន្ដែមិនចត ប្រិយមិត្តយល់យ៉ាងណា ?
ម្ចាស់រថយន្ដមួយចំនួនតូចនៅតែខ្វះមនសិការ ក្នុងការចូលរួម
ចំណតទី១ និងទី២ នៅមានទំនេរច្រើនប៉ុន្ដែពួកគាត់នៅតែបំពាន ដោយចតនៅលើដងផ្លូវ បង្កឱ្យប៉ះពាល់ស្ទះការធ្វើចរាចរ ពិតជាសោកស្ដាយណាស់ ។
សូមបញ្ជាក់ថា ៖ សីលធម៌៤យ៉ាង
១.សីលធម៌ផ្ទាល់ខ្លួន គឺចេះគោរព ចេះនិយាយស្តី ដឹងគុណ តបគុណ ចេះជួយគ្នា ចេះអធ្យាស្រ័យយោគយល់គ្នា និងមានគុណធម៌ សុជីវធម៌ជាដើម។
២.សីលធម៌គ្រួសារ គឺចេះដឹងគុណ តបគុណមាតាបិតា បម្រើពួកគាត់ មានសីលធម៌ក្នុងការនិយាយស្ដីចំពោះពួកគាត់និងគោរពគាត់។
៣.សីលធម៌ក្នុងវិជ្ជាជីវៈ គឺចេះគោរពពេលវេលា ស្រឡាញ់កមុខងារតួនាទី ផ្តល់តម្លៃចំពោះការងារ ប្រកបមុខរបរដោយសុចរិត និងមានទំនួលខុសត្រូវ។
៤.សីលធម៌សង្គម គឺមនុស្សត្រូវរស់នៅដោយចេះជួយគ្នា ចេះគោរពផ្តល់តម្លៃដល់អ្នកដទៃ និងមិនរើសអើង មិនប្រកាន់វណ្ណៈ។ល។
ផ្ទុយទៅវិញមានបុគ្គលមួយចំនួនតូច រាល់ការដើរកម្សាន្ត តាមតំបន់ទេសចរ ចតឡានគ្មានសណ្តាប់ធ្នាប់ ខ្វះការយកចិត្តទុកដាក់ពីការណែនាំ របស់សមត្ថកិច្ច អាជ្ញាធរ ប្រើទម្លាប់អាក្រក់ ដោយគ្មានការខ្មាសអៀន ។ល។