សូមចូលរួមរំលែកទុក្ខ! បុរសម្នាក់ជិះម៉ូតូមិនប្រកាន់ស្ដាំបុកជាមួយរថយន្តបញ្ច្រាសគ្នាស្លាប់ផ្អើលអ្នកភូមិទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង: បុរស ជាកម្មករ ម្នាក់ ជិះម៉ូតូមិនប្រកាន់ស្ដាំ បុកជាមួយ រថយន្តបញ្ច្រាសគ្នា ស្លាប់ បង្កការភ្ញាក់ផ្អើលអ្នកភូមិទាំងយប់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១២ខែកុម្ភ:ឆ្នាំ២០២៤លើផ្លូវ
ជាតិលេខ១ នៅចន្លោះគីឡូម៉ែត្រ ១៣៦/១៣៧ ស្ថិតនៅ ភូមិប្រសូត្រ២ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសដែលស្លាប់មានឈ្មោះប៉េង គង់  អាយុ ២២ ឆ្នាំ មុខរបរ កម្មករ រស់នៅ ភូមិទួលទ្រា ឃុំ ជ្រុងពពេល ស្រុក រំដួល ខេត្ត ស្វាយរៀង ជិះម៉ូតូម៉ាក
ហុងដា ពណ៌ ខ្មៅ  ពាក់ស្លាកលេខ  ព្រៃវែង ១L-២៨២៤ ខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើករថយន្តត្រូវបានស្គាល់ឈ្មោះ
សួន តុលា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កសិករ រស់នៅ ភូមិ បន្ទាយ  ឃុំ កណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ក្រោយកើតហេតុឃើញសភាពការណ៍មិនស្រួលរត់គេចខ្លួនភ្លាមៗបន្សល់រថយន្ត
ម៉ាក  TOYOTA  CAMRY ពណ៌ ស ពាក់ស្លាលេខ ភ្នំពេញ ២BU-៧៧២៦ ។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ពណ៌ ខ្មៅ  ពាក់ស្លាកលេខ  ព្រៃវែង ១L-២៨២៤ ដោយធ្វើដំណើរពីកើតមកលិច ដោយ ប្រើប្រាស់ល្បឿនលឿនមិនប្រកាន់ស្តាំ ក៏បុកជាមួយរថយន្តមួយគ្រឿង
ម៉ាក  TOYOTA  CAMRY ពណ៌ ស ពាក់ស្លាលេខ ភ្នំពេញ ២BU-៧៧២៦ ក្នុងទិសដៅបញ្ច្រាស់គ្នាយ៉ាងពេញទំហឹងលាន់ឮសូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់។

ចំពោះ មធ្យោបាយ ធ្វើដំណើរទាំងពីគ្រឿង ត្រូវបានសមត្តកិច្ចវាស់វែង និងអូសយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកស្វាយទាប ។

...

ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print