ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋស្រុកភ្នំក្រវាញ និងស្រុកតាលោសែជ័យ បានឲ្យដឹងនាព្រឹកថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ នេះថា មានបុរសចំនួន០២នាក់បានសម្រេចចិត្តបញ្ចប់ជីវិត ដោយខ្សែនីឡុងចងព្យួ.កលើដើមឈើក្រោយផ្ទះ ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ធ្វើការសណ្ឋានមានវិបត្តិផ្លូវចិត្ត ។
ប្រភពរាយការណ៍ឲ្យដឹងទៀតថា មានមនុស្សចំនួន០២នាក់ធ្វើអត្តឃាត់ចង.កក្រោយផ្ទះខាងលើ ទី-១ បានកើតឡើងនៅចំណុចដើមត្របែកក្រោយផ្ទះចម្ងាយប្រមាណ១៥ម៉ែត្រ ស្ថិតនៅភូមិកណ្ដាល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។ ជនរងគ្រ្គោះត្រូវបានគេស្គាល់ឈ្មោះ សំ មុន្នី ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ បច្ចុប្បន្ន ភូមិ.ឃុំកើតហេតុ ជនរងគ្រោះ បានយកខ្សែអង្រឹងចងព្យួ.កទៅមែកដើមត្របែកក្រោយផ្ទះ មូលហេតុ(មានវិបត្តិផ្លូវចិត្ត)។ ទី-២ បានកើតឡើងនៅចំណុចដើមក្រោយផ្ទះដូចគ្នា ស្ថិតនៅភូមិរគោ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ជនរងគ្រោះ ឈ្មោះ ជឹង សុវណ្ណ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ បច្ចុប្បន្ន ភូមិ.ឃុំកើតហេតុ ជនរងគ្រោះ បានយកខ្សែនីឡុង ពណ៏ ស ចងព្យួ.កទៅដើមឈើក្រោយផ្ទះ មូលហេតុ មានវិបត្តិផ្លូវចិត្ត(ប្រពន្ធលែង)។
ប្រភពដដែលបញ្ជាក់ទៀតថា ករណីមានបុរសចំនួន០២នាក់ធ្វើអត្តឃាត់ចង.កក្រោយផ្ទះខាងលើ ស្ថាប័នមានសមត្ថកិច្ចជំនាញពាក់ព័ន្ធសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យ និងស្រាវជ្រាវជុំវិញកន្លែងកើតហេតុយ៉ាងយកចិត្តទុកដាក់ ទើបប្រគល់សពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយៈ ប៉ឹម ពិន