ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កម្លាំងជំនាញ បានចុះស្រាវជ្រាវកំណត់មុខសញ្ញា បង្ក្រាបករណីកាប់ប្លន់យកម៉ូតូ កាបូបលុយ និងទូរស័ព្ទដៃ ចំនួន០៤ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
លោកស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងទៀតថា កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ពាក់ព័ន្ធករណី ប្ល ន់ យកកាបូបលុយ និងទូរស័ព្ទដៃ នៅចំណុចខាងជេីងវត្តឃ្មួញ ផ្លូវបេតុង ខណ្ឌសែនសុខ ប្រព្រឹត្តល្មើសកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៤ ទៀបភ្លឺ នៅត្រង់ចំណុចជិតក្លឹបDOT ផ្លូវ១៩៨៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ក្រោយពីជំនាញបានធ្វើការសាកសួរ ជនសង្ស័យខាងលើបានឆ្លេីយសារភាពថា ធ្លាប់ធ្វេីសកម្មភាពចំនួន០៤លេីក៖
លេីកទី១៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៣:៣០នាទីទៀបភ្លឺ ត្រង់ចំណុចមុខផ្សារដេីមគថ្មី ផ្លូវទំនប់កប់ស្រូវ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ប្លន់ យកបានកាបូបមានលុយ៦០មុឺនរៀល និងទូរស័ព្ទ០១គ្រឿង ( ប្រេី កាំ បិត បុ័ងតោ ដេ ញ កា ប់ ជនរងគ្រោះ២នាក់ប្តីប្រពន្ធ)។
លេីកទី២៖ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៥ទៀបភ្លឺ នៅត្រង់ចំណុចផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ប្ល ..;ន់ យកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ សេរី២០២២ (ប្រេី កាំ បិ ..;ត បុ័ងតោ ដេ ញ កា ប់ ជនរងគ្រោះ២នាក់ប្តីប្រពន្ធបណ្តាលឱ្យជនរងគ្រោះ ដួល ម៉ូតូ)
លេីកទី៣៖ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៤ទៀបភ្លឺ នៅត្រង់ចំណុចជិតក្លឹបDOT ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ប្លន់ យកកាបូបលុយជាង១ពាន់ដុល្លាអាមេរិច និងទូរស័ព្ទអាយហ្វូន១៣ប្រូចំនួន០១គ្រឿង (ប្រេី កាំបិត បុ័ងតោ កាប់ ជនរងគ្រោះជនជាតិកូរ៉េ បណ្តាលឱ្យ របួស) ។
លេីកទី៤៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៤ទៀបភ្លឺ នៅត្រង់ចំណុចលេីផ្លូវ១០០៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ប្លន់ យកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ សេរី២០១៦ (ប្រេីកាំ បិត បុ័ងតោ ដេញ កាប់ ប្លន់)
បច្ចុប្បន្នកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ កំពុងស្រាវជ្រាវរកបក្ឌពួកបន្ថែមទៀត ដើម្បីចាត់ការតាមនីតិវិធី៕អរុណរះ