រដ្ឋបាលរាជធានីភ្នំពេញ៖ ចាប់ផ្តើមដំណើរការខ្សែរថយន្តក្រុងសាធារណៈពីគោលដៅវត្តភ្នំឆ្ពោះមកសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ បានចាប់ផ្ដើមថ្ងៃទី១ នៃការបញ្ចេញរថយន្តក្រុងសាធារណៈ ដើម្បីដឹកប្រជាពលរដ្ឋចេញពីចំណតគោលដៅវត្តភ្នំតាមតម្រាយផ្លូវឆ្ពោះទៅកាន់ចំណត សាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ ដែលមានទីតាំង នៅក្នុងមូលដ្ឋានសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ. នាព្រឹកថ្ងៃទី ១៦ ខែកុម្ភះ ឆ្នាំ ២០២៤នេះ អនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

       លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញបាន បញ្ជាក់ថា ដោយអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការដឹកផ្ទាល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញអោយរថយន្តក្រុងសាធារណៈ​ រាជធានីភ្នំពេញរៀបចំនៅតម្រាយខ្សែរត់ដើម្បីសម្រួលដល់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ទីតាំងបូរី ប៉េង ហួត បឹងស្នោរអាចទទួលបាននៅសេវារថយន្តក្រុងសាធារណៈរាជធានីភ្នំពេញនេះធ្វើដំណើរបាន ហើយក្នុងនោះដែលអាជ្ញាធរបានប្រើប្រាសតម្រាយផ្លូវចំនួន២ខ្សែសំខាន់ៗ ដោយខ្សែទី១តភ្ជាប់ពីតំបន់ផ្លូវជាតិលេខ១ចូលតំបន់បូរីប៉េងហួត ឆ្លងកាត់ចូលទៅសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ រួចត្រឡប់ទៅវិញ ប្រើប្រាស់ផ្លូវតំណរភ្ជាប់នៅក្នុងតំបន់អភិវឌ្ឍន៍កោះនរានិងកោះពេជ្រ ឆ្ពោះទៅកាន់ផ្លូវព្រះមុនីវង្សរហូតឈានទៅចំណតចុងក្រោយម្តុំសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវត្តភ្នំ ចំណែកខ្សែទី២ តភ្ជាប់ពីចំណតរថយន្តក្រុង គួចកាណុង តាមបណ្តោយផ្លូវព្រះមុនីរ៉េតរហូតដល់តំបន់អភិវឌ្ឍន៍កោះពេជ្រនិងកោះនរា ឆ្លងចូលតាមផ្លូវក្នុងបូរីប៉េង ហួត បឹងស្នោរឈានទៅកាន់សាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវវិញ ហើយសម្រាប់ការប្រើប្រាស់រថយន្តក្រុងមានពីរវេន ដោយវេនទី១ចាប់ផ្តើមម៉ោង៥កន្លះព្រឹកក្នុងរយះ១៥នាទីចេញរថយន្ត១គ្រឿង និងវេនទី២ពីថ្ងៃរសៀលរហូតដល់៨កន្លះយប់។លោកបានបញ្ជាក់បន្ថែមតម្រាយផ្លូវ២ខ្សែខាងលើនេះគឺអាចសម្រួលច្រើនដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរជាពិសេសសិស្សនិស្សិតដែលសិក្សានៅក្នុងសាកលវិទ្យាល័យជាតិគ្រប់គ្រងអាចប្រើរថយន្តក្រុងសាធារណៈ។

      លោក សាស្ត្រាចារ្យ ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងបានសម្តែងនៅក្តីរីករាយសប្បាយចិត្តនិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសបើកនៅតម្រាយផ្លូវរថយន្តក្រុងសម្រាប់ជាផលប្រយោជន៍ដល់ប្រជាជននៅក្នុងរាជធានីភ្នំពេញជាក៏ដូចជាសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវដែលមានសាស្ត្រចារ្យ សិស្សនិស្សិត មករៀនមានសេវាពេញលេញនិងអរគុណដល់សម្តេចធិបតីដែលបានយកទុកដាក់ដល់យុវជន និស្សិត សាស្ត្រចារ្យលោកគ្រូ អ្នកគ្រូបុគ្គលិក ក៏ដូចប្រជាពលរដ្ឋអាចធ្វើដំណើរតាមតម្រាយផ្លូវទាំងនេះបាន។

       និស្សិតដែលសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រងបានសម្តែងក្តីរីករាយជាខ្លាំងហេីយបានលេីកថា​កន្លងមកពេលធ្វេីដំណេីរទៅសាលាម្តងៗពួកគេមានការលំបាក​ខ្លាចតែជួបគ្រោះថ្នាក់ជាយថាហេតុ​ហេីយចំណាយថវិកានិងពេលវេលាច្រេីន​ ពេលនេះក្រោយសម្តេចមហាធិបតីផ្តល់នៅសេវារថយន្តក្រុងសាធារណះធ្វេីដំណេីរមកដល់សាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ​ ពិតជួយសម្រួលច្រេីនណាស់​ដល់ពួកគាត់​ ដោយសារជិះរថយន្តក្រុងមិនអស់ប្រាក់​ ហេីយមានសុវត្ថិភាពនិងអាចមានពេលអានសៀវភៅរំលឹកមេរៀននៅក្នុងរថយន្តពេលកំពុងធ្វេីដំណេីរតាមផ្លូវបាន​ ពួកគេពិតជាមានចិត្តសោមនរីករាយយ៉ាងខ្លាំងនិងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចមហាបវរធិបតី​ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់៕. សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print