រដ្ឋបាលស្រុករមាសហែក បំភ្លឺ ពាក់ព័ន្ធការផ្សាយព័ត៌មានក្នុងស្រុកមួយ ស្ដីពីការអភិវឌ្ឍគម្រោងកែលម្អផ្លូវដីក្រាលថ្មបំបែក ឆ្នាំ២០២៣ អនុវត្ត ឆ្នាំ២០២៤

ចែករំលែក៖

ខេត្តស្វាយរៀង:រដ្ឋបាលស្រុករមាសហែក នៅថ្ងៃទី១៦ខែកុម្ភះឆ្នាំ២០២៤ នេះបានធ្វើការបំភ្លឺពាក់ព័ន្ធ ក្នុងការផ្សាយព័ត៌មាន មួយក្នុងស្រុក ស្ដីពីការអភិវឌ្ឍគម្រោងកែលម្អផ្លូវដីក្រាលថ្មបំបែក ឆ្នាំ២០២៣ អនុវត្ត ឆ្នាំ២០២៤ ។

រដ្ឋបាលស្រុករមាសហែក សូមធ្វើការបកស្រាយដល់មហាជនបានជ្រាបថា កាលពីថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៤ វេលាម៉ោង ៣.៣០នាទីរសៀល លោក ផាត់ ហ៊ន សារព័ត៌មាន kh Plus New បានមកឡាយនៅក្នុងឃុំត្រពាំងស្តៅ ស្ដីពីការអភិវឌ្ឍគម្រោងកែលម្អផ្លូវដីក្រាលថ្មបំបែក ឆ្នាំ២០២៣ អនុវត្ត ឆ្នាំ២០២៤ ដែលអនុវត្តជួសជុលដោយ ក្រុមហ៊ុន កែវ សុភ័ក្រ ការកែលម្អផ្លូវនេះ ក្រុមហ៊ុនបានបើកប្រាក់លើកទីមួយស្មើនឹង ៤៥% រួចហើយ។

ចំពោះការលើកឡើង របស់លោក ផាត់ ហ៊ន សារព័ត៌មាន Kh Plus New ថាក្រុមហ៊ុនរត់ចោលនោះមិនមែនជាការពិតនោះទេ ដោយហេតុក្រុមហ៊ុនទទួលម៉ៅការច្រើន គម្រោងតាមបណ្ដាឃុំ ដូច្នេះគ្រឿងចក្រដែលត្រូវកែលម្អផ្លូវនេះវិលជុំទៅកន្លែងផ្សេង បណ្ដាលឱ្យមានការយឺតយ៉ាវក្នុងការកែលម្អផ្លូវមួយខ្សែនេះ រដ្ឋបាលស្រុកបានទាក់ទងជាមួយក្រុមហ៊ុនរួចហើយ ក្រុមហ៊ុនបានសន្យាថា និងអនុវត្តបន្តរហូតដល់រួចរាល់ជាស្ថាពរនាពេលខាងមុខនេះ៕  ដោយសុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print