អាមេរិកបង្ហាញក្តីបារម្ភថារុស្ស៊ី ផលិតអាវុធនុយក្លេអ៊ែរក្នុងទីអវកាស

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានផ្សាយថា រុស្ស៊ីកំពុងស្រាវជ្រាវផលិតអាវុធប្រឆាំងផ្កាយរណប។ ប៉ុន្តែ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន ប្រឆាំងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងទីអវកាស។

សារព័ត៌មាន AFP នាថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤បានផ្សាយថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន បាននិយាយថា រូបលោកប្រកាន់គោលជំហរប្រឆាំងចំពោះ ការដាក់ពង្រាយសព្វាវុធនុយក្លេអ៊ែរ ទៅកាន់ទីអវកាស ដោយច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថា ទីក្រុងមូស្គូកំពុងតែអភិវឌ្ឍអាវុធកម្ទេចផ្កាយរណបសម្រាប់ដាក់ពង្រាយនៅទីអវកាស។
កាលពីសប្តាហ៍កន្លងទៅ ទីក្រុងវ៉ាស៉ីនតោនបាននិយាយថា ខ្លួនមានក្តីបារម្ភចំពោះសេចក្តីរាយការណ៍ដែលថា រុស្ស៉ីកំពុងអភិវឌ្ឍប្រព័ន្ធសព្វាវុធបែបនោះ ប៉ុន្តែបានបន្ថែមថា វាមិនបង្កការគំរាមកំហែងភ្លាមៗចំពោះមនុស្សនៅលើផែនដីនោះទេ។ ក្នុងកិច្ចប្រជុំមួយ ជាមួយរដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក Sergei Shoigu លោក ពូទីន បានលើកឡើងថា រុស្ស៉ីតែងតែប្រឆាំងជានិច្ចចំពោះគំនិតនៃការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅក្នុងទីអវកាស។ លោកប្រធានាធីបតីរុស្ស៉ី បានហៅការចោទប្រកាន់របស់អាមេរិកថា គឺជាផ្នែកនៃការព្យាយាមបំប៉ោងស្ថានការណ៍ប្រឆាំងរុស្ស៉ី ដែលកំពុងតែធ្វើឡើងដោយក្រុមលោកខាងលិច។
ចំណែកលោក Shoigu វិញបានអះអាងថា រុស្ស៉ីមិនមានប្រព័ន្ធសព្វាវុធ ដែលទីក្រុងវ៉ាស៉ីនតោនបានចោទមកថា ខ្លួនកំពុងអភិវឌ្ឍន៍ឡើយ។ ជាចុងក្រោយ លោក ពូទីន បានគូសបញ្ជាក់ថា រុស្ស៉ីធ្លាប់បានស្នើជាច្រើនលើកមកហើយ បំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការរួម នៅក្នុងវិស័យអវកាស ប៉ុន្តែមិនដឹងដោយសារហេតុផលអ្វី នៅក្នុងចំណោមក្រុមលោកខាងលិច គឺប្រធានបទនេះមិនត្រូវបានឃើញលេចឡើងសាជាថ្មីនោះទេ៕ ដោយធីរីណា

...

រូប​ថត​:baomoi.com

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print