មានមនុស្សប្រហែល 540.000 នាក់បានចូលរួមជាមួយកងទ័ពរុស្ស៊ីក្នុងឆ្នាំ 2023 ។ នេះគឺជាចំនួនដែលបានប្រកាសនៅក្នុងបទសម្ភាសន៍របស់អគ្គនិពន្ធនាយករបស់ទីភ្នាក់ងារសារព័ត៌មាន Tass លោក Mikhail Petrov ជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu ។
យោងតាមលោក Sergey Shoigu ចំនួននេះអនុញ្ញាតឱ្យរុស្ស៊ីបង្កើតកងទ័ពបម្រុងចំនួន 6 កងពល។ ពួកគេជាទាហានអាជីពដែលទទួលបានការហ្វឹកហ្វឺនយ៉ាងល្អ ដែលក្នុងនោះមានរហូតដល់ទៅ ៥០.០០០ នាក់បានចូលរួមក្នុងការបម្រើយោធាក្រោមការដឹកនាំរបស់កងទ័ព។
យោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីផងដែរ ចំនួនយន្តហោះគ្មានមនុស្សបើកដែលប្រើដោយយោធារុស្ស៊ីបានកើនឡើង 17 ដងក្នុងឆ្នាំ 2023 ។ ចំនួនរថក្រោះបានកើនឡើងជិត 6 ដងជាមួយនឹងការកែលម្អ និងធ្វើឱ្យប្រសើរឡើងជាច្រើន។ ចំនួនកាំភ្លើងធំនិងគ្រាប់រំសេវបានកើនឡើង 17,5 ដង។ លោក Shoigu បាននិយាយថា “ទិន្នន័យនេះអនុញ្ញាតឱ្យយើងប្រឈមមុខនឹងអនាគតប្រកបដោយទំនុកចិត្ត ទោះបីជាមានបញ្ហាប្រឈមជាច្រើនក៏ដោយ។
លោក Shoigu បានបន្ថែមថា កងកម្លាំងរុស្ស៊ីមានការប្រុងប្រយ័ត្ន ដោយប្រើប្រាស់ធនធានទាំងអស់ ដើម្បីវាយប្រហារលើយានជំនិះ ដែលផ្ទុកសម្ភារៈយោធា និងគ្រាប់រំសេវនៅតំបន់ដាច់ស្រយាល ក៏ដូចជាមជ្ឈមណ្ឌលហ្វឹកហ្វឺននិងបន្ទាយយោធារបស់សត្រូវផងដែរ ដើម្បីតម្រង់ទិស។ ដូច្នេះហើយ កងទ័ពអ៊ុយក្រែនមិនអាចឈានទៅដល់ខ្សែការពារដំបូងរបស់រុស្ស៊ី អំឡុងពេលមានការវាយបកទ្រង់ទ្រាយធំនៅឆ្នាំ២០២៣៕ ដោយធីរីណា
រូបថត: Tass