នាយប់ថ្ងៃទី២២​ កុម្ភៈ​! យុទ្ធនាការ​ត្រួតពិនិត្យជាតិអាល់កុល​ រកឃើញ​អ្នកបើកបរល្មើសជាតិស្រវឹង ចំនួន៥៤គ្រឿង

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញពី​យុទ្ធនាការ​នៃលទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល​ នាពេលរាត្រី​កម្លាំងសមត្ថកិច្ច​ចម្រុះ​ តាមបណ្ដាខណ្ឌ​ក្នុងរាជធានីភ្នំពេញ​ បានរកឃើញ​អ្នកបើកបរល្មើសជាតិស្រវឹង ចំនួន៥៤គ្រឿង។

ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការនោះ​ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖

១.ល្មើសជាតិស្រវឹង ចំនួន៥៤គ្រឿង
+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន២០គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន១១នាក់
-អ្នកបើកបររថយន្ត ចំនួន០៩នាក់

+កម្រិត ០.៤០ mg/L ឡើង ចំនួន៣៤គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន២០នាក់
-អ្នកបើកបររថយន្ត ចំនួន១៤នាក់

២.បទល្មើសផ្សេងៗ ចំនួន៥០គ្រឿង
-អត់មួកសុវត្ថិភាព ចំនួន៤១នាក់
-ម៉ូតូគ្មានផ្លាកលេខ ចំនួន០១គ្រឿង
-រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០៦គ្រឿង
-រថយន្តផ្ទុកលេីសចំណុះ ចំនួន០២គ្រឿង

...

៣.វិធានការអប់រំ ចំនួន​២៨០នាក់
+​ អប់រំអ្នកបេីកបរមានអាល់កុលក្រោម​ ០.២៥ mg/L ចំនួន​១២៥នាក់
​ – អ្នកបេីកបររថយន្ត​ ចំនួន៦២នាក់
​ – អ្នកបេីកបរម៉ូតូ ចំនួន៦៣នាក់
+​ អប់រំអ្នកបេីកបរមិនពាក់មួកសុវត្ថិភាព​ ចំនួន១៥៥នាក់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print