ជនសង្ស័យ២នាក់ត្រូវបាននគរបាលស្រុកកោះធំចាប់ខ្លួនករណីលួចមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តកណ្ដាល៖ នគរបាលស្រុកកោះធំ ចាប់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ករណីលួចមានស្ថានទម្ងន់ទោស ។ករណីនេះបានកើតឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ២០២៤​ វេលា​ម៉ោង​ ០៣និង៣០នាទី នៅចំណុច​៖​ ខាងលេីស្ពានមិត្តភាពកម្ពុជា-ចិន​ កោះធំ​ (ស្ពានឆ្លងទន្លេ)​ ស្ថិត​នៅ​ក្នុង​ភូមិព្រែកធន់​ ឃុំព្រែកថ្មី​ ស្រុក​កោះធំ​ ខេត្ត​កណ្ដាល​ ។
​ មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ ស៊ីណា​ ចាន់ធី​ ភេទប្រុស​ អាយុ​ ២១ឆ្នាំ​ ជនជាតិ​ខ្មែរ​ មានទីលំនៅភូមិទួលស្លែង​ ឃុំលេីកដែក​ ស្រុកកោះធំ​ ខេត្តកណ្ដាល​ មុខរបរ​ សន្តិសុខ​។
ចំណែកជនសង្ស័យ​ ០៤នាក់៖១-ឈ្មោះ​ ម៉ន​ ម៉េត​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅភូមិព្រែកម្រេញ​ ឃុំពោធិបាន​ ស្រុក​កោះធំ​ ខេត្ត​កណ្ដាល​ មុខ​របរ​មិនពិតប្រាកដ​ (ឃាត់​ខ្លួន​)។ ២-ឈ្មោះ​ សល់​ ដារ៉ា​ ភេទប្រុស​ អាយុ​ ១៨ឆ្នាំ​ ជនជាតិ​ខ្មែរ​ មានទីលំនៅភូមិដេីមពោធិ៍​ សង្កាត់​ជ្រោយ​តាកែវ​ ក្រុងសំពៅពូន​ ខេត្ត​កណ្តាល​ មុខ​របរ​ កសិករ​ (ឃាត់​ខ្លួន​)។ ៣-ឈ្មោះ​ ចាំង​ ស៊ុនអ៊ូ​ ភេទប្រុស​ អាយុ​ ១៨ឆ្នាំ​ ជនជាតិ​ខ្មែរ​ មានទីលំនៅភូមិកំពង់កុង​ ឃុំកំពង់កុង​ ស្រុកកោះធំ​ ខេត្ត​កណ្តាល​ មុខ​របរ​ មិនពិតប្រាកដ​ (គេចខ្លួន​)។ ៤-ឈ្មោះ​ ធឿន​ ណាវី​ (ហៅថី)​ ភេទប្រុស​ អាយុ​១៨ឆ្នាំ​ ជនជាតិ​ខ្មែរ​ មានទីលំនៅភូមិព្រែកថ្មី​ សង្កាត់​ជ្រោយ​តាកែវ​ ក្រុងសំពៅពូន​ ខេត្ត​កណ្តាល​ មុខ​របរ​ មិនពិតប្រាកដ (គេចខ្លួន​)។ -ជនសង្ស័យ​០២នាក់ដែលឃាត់ខ្លួនខាងលេី​ បានធ្វើ​តេស្ត​ទឹក​នោមរួច​ លទ្ធផល​មានសារធាតុញៀនក្នុងទឹកនោម​ វិជ្ជមាន​។ សម្ភារៈ​បាត់បង់ម៉ូតូ​០១គ្រឿង​ ម៉ាកHonda Dream C125​សេរី​ឆ្នាំ២០២២​ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​ កណ្តាល​1AO-9060(ជារបស់ជនរងគ្រោះ)។ វត្ថុ​តាងចាប់យក៖
​ ១-ម៉ូតូ០១គ្រឿង​ ម៉ាកHonda Dream C125 ពណ៌ខ្មៅ​ សេរី​ឆ្នាំ​២០២៤​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1KF-9111។ ២-ដាវ​ ចំនួន០១។
​ ប្រភពដដែលបន្តថា នៅមុនពេលកេីតហេតុ​ ជនរងគ្រោះ​ ស៊ី​ណា​ ចាន់ធី​ បានចេញពីធ្វេីការឯភូមិជ្រៃធំ​ សង្កាត់​សំពៅ​ពូន​ ក្រុងសំពៅពូន​ ត្រលប់មកផ្ទះវិញ​ ដោយជិះម៉ូតូ០១គ្រឿង​ ម៉ាកហុងដាឌ្រីមសង់​ ពណ៌​ខ្មៅ​ សេរី​ឆ្នាំ​២០២២​ ពាក់ស្លាកលេខ​ កណ្ដាល​ 1AO-9060 តែម្នាក់ឯង​។
​ លុះដល់ពេលកេីតហេតុ​ខាងលេី​ ជនរងគ្រោះ​ បានជិះមកដល់ចំណុចខាងលេីស្ពានមិត្តភាពកម្ពុជា-ចិន​ កោះ​ធំ​ ក៏ត្រូវបានក្រុមជនសង្ស័យ​ ចំនួន​០៤នាក់​ ម៉តូ០២​ គ្រឿង​ ដេញតាមពីក្រោយ​ ហេីយធាក់ម៉ូតូរបស់ជនរងគ្រោះ​ បណ្ដាលឲ្យ​ដួល​ រួចជនសង្ស័យ០១នាក់ក្នុងចំណោមនោះ​ បានយកដាវដេញកាប់ជនរងគ្រោះ ហេីយបក្ខពួក០១នាក់ទៀត​ បានលេីកយកម៉ូតូរបស់ជនរងគ្រោះ​ រួចនាំគ្នាជិះគេចខ្លួនទៅទិសខាងជេីងតាមបណ្ដោយផ្លូវជាតិ១១០បាត់ទៅ។ ក្រោយពីទទួលបានព័ត៌មានខាងលេីនេះភ្លាម​ កម្លាំងសមត្ថកិច្ចនគរបាលស្រុកកោះធំ​ បានបេីកការស្រាវជ្រាវ​ ស៊េីបអង្កេត​ យ៉ាង​យកចិត្ត​ទុកដាក់​ រហូត​បានកំណត់​អត្តសញ្ញាណជនសង្ស័យ​ និងបាននាំខ្លួនជនសង្ស័យ​ ចំនួន​០២នាក់ឈ្មោះ​​ ម៉ន​ ម៉េត​ និង​ សល់​ ដារ៉ា​ និងដកហូតវត្ថុតាងម៉ូតូ​ ០១គ្រឿង​ ដាវ​ ០១ដេីម​ យកមកសួរនាំ​ និងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះធំ។
​ នៅចំពោះមុខសមត្ថកិច្ច​ ជនសង្ស័យទាំង០២នាក់ខាងលេី​ បានឆ្លេីយសារភាពថាៈ​ ពួកគេទាំង០២នាក់​ ជិះម៉ូតូ០១គ្រឿង​ ឈ្មោះ​ ម៉ន​ ម៉េត​ ជាឌុប​និងបក្ខពួក០២នាក់ទៀតគឺឈ្មោះ​ ចាំង​ ស៊ុនអ៊ូ​ និង​ ធឿន​ ណាវី(ហៅថី)​ ជិះម៉ូតូ០១គ្រឿង​ ពិតជាបានធ្វេីសកម្មភាពជិះម៉ូតូ​ តាម​ធាក់ផ្ដួលម៉ូតូរបស់ជនរងគ្រោះ​ ដោយឈ្មោះ​ ម៉ន​ ម៉េត​ ជាអ្នកធាក់ផ្ដួល​ នៅខាងលេីស្ពានមិត្តភាពកម្ពុជា-ចិន​ កោះធំ​ កាលពីទាបភ្លឺថ្ងៃទី២២-០២-២០២៤​ វេលាម៉ោង​ ០៣​ និង​ ៣០នាទី​ ប្រាកដមែន។ ក្រោយធ្វេីសកម្មភាពធាក់ប្លន់យកម៉ូតូបានសម្រេចហេីយ​ ឈ្មោះ​ ចាំង​ ស៊ុនអ៊ូ​ និង​ ធឿន​ ណាវី(ថី)​ ជាអ្នកយកទៅលក់នៅម្ដុំតាលន់​ ស្រុក​ស្អាង​ បាន​ប្រាក់ចំនួន​ ៥០០$​ ចែកគ្នាបានក្នុងម្នាក់​ ចំនួន៥០ម៉ឺនរៀល។ កន្លងមកជនសង្ស័យទាំង​០៤នាក់ខាងលេី​ រួមនិងបក្ខពួកជាច្រេីននាក់​ ធ្លាប់ធ្វេីសកម្មភាពធាក់ផ្ដួលយកម៉ូតូពីអ្នកដំណេីរតាមដងផ្លូវនាពេលយប់​ នៅក្រុងសំពៅពូន​ បានសម្រេច០៣លេីក​ នៅស្រុកស្អាងបានសម្រេច​ ចំនួន​០១​ និងក្នុងស្រុកកោះធំ​ បានសម្រេច​ ០៣លេីក​។
​ បច្ចុប្បន្ន​ជនសង្ស័យ​ ម៉ន​ ម៉េត​ និង​ សល់​ ដារ៉ា​ រួមនិងវត្ថុតាង​ដូចចាប់យកខាងលេី ត្រូវ​បានឃាត់ខ្លួន​ និងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះធំ​ ដេីម្បីកសាងសុំណុំរឿងចាត់ការតាមច្បាប់ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print