រថយន្តម៉ាកព្រូសម្ចាស់ស្រវឹងជោគជាំ បើកទៅបុករបាំងថ្មចែកទ្រូងផ្លូវរងការខូតខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោគជាំ បានបើករថយន្តម៉ាកតូយូតាព្រូសមួយគ្រឿងក្នុងល្បឿនយ៉ាងលឿន រួចទៅបុកក្បាលរបាំងថ្មចែកទ្រូងផ្លូវបណ្តាលឲ្យរថយន្តរងការខូតខាតមួយកំណាត់មុខ សំណាងមិនមានអ្នកណាម្នាក់រងរបួសនោះឡើយ ។

...

ហេតុការណ៍នេះវេលាម៉ោង១១យប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ២៧១ មុខមន្ទីរពេទ្យរុស្សី សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសស្រវឹងជោគជាំខាងលើនេះ បានបើកបររថយន្តមួយគ្រឿងម៉ាក តូយូតាព្រូស ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ  2AJ-1040 បើកបរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើងយ៉ាងលឿន លុៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តនោះបានរេចង្កូតទៅបុកក្បាលថ្មចែកទ្រូងផ្លូវទាំងកំរោល បណ្តាលឲ្យរថយន្តខ្ទាតថយក្រោយជាង៥ម៉ែត្រ រងការខូតខាតមួយផ្នែកខាងមុខយ៉ាងដំណំ។ ដោយឡែកអ្នកបើកបរមិនមានគ្រោះថ្នាក់បានចេញពីរថយន្តទាំងសភាពស្រវឹងទប់ខ្លួនលែងចង់រួច ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងបានទាក់ទងទៅជំនាញចរាចរណ៍ក្រុងមកស្ទួចយករថយន្តព្រមទាំងអ្នកបើកបរទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់ ៕

IMG_4301

IMG_4303

IMG_4279

IMG_4288

ដោយ៖ ជីម ភារ៉ា ដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print