រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មថា ក្នុងឆ្នាំ២០២៣ រោងចក្របើកថ្មីចំនួន ២៤១ និងបង្កើនការងារដល់ជាង ១ លានកន្លែង

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងថា វិស័យឧស្សាហកម្ម គឺជាវិស័យដ៏ចម្បងមួយបានជួយទ្រទ្រង់កំណើនសេដ្ឋ កិច្ចជាតិ។ ក្នុងឆ្នាំ២០២៣ រោងចក្របើកថ្មីមានចំនួន ២៤១ រោងចក្រ និងបង្កើតការងារជូនប្រជាពលរដ្ឋជាង ១លានកន្លែងនៅទូទាំងប្រទេស។

វិស័យឧស្សាហកម្មកម្ពុជាមានតម្លៃបរិមាណផលិតផលសរុបចំនួនជាង ១៦ ពាន់លានដុល្លារអាមេរិក កើន ឡើងជាង ៣ ភាគរយ បើធៀបនឹងឆ្នាំ២០២២។ ក្នុងនោះ ផលិតផលក្នុងស្រុក(GDP)មានចំនួនជាង ៤ ពាន់លានដុល្លារអាមេរិក។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងទិសដៅការងារឆ្នាំ២០២៤នេះថា ក្នុងឆ្នាំ ២០២៣ កម្ពុជាមានរោងចក្រធុនធំកំពុងដំណើរការ មានសរុបចំនួន ២ ១២៥ រោងចក្រ កើនឡើងជាង ៧ ភាគរយ បើធៀបនឹងឆ្នាំ ២០២២។

លោករដ្ឋមន្ត្រីថ្លែងទៀតថា ក្នុងចំណោមរោងចក្រ ២ ១២៥ នោះ រោងចក្របង្កើតថ្មីមានចំនួន ២៤១ ដែលមានទុនវិនិយោគសរុបចំនួនជាង ១៨ ពាន់ លានដុល្លារអាមេរិក កើនឡើង ១១ ភាគរយ ធៀបនឹងឆ្នាំ ២០២២។ ការបើករោងចក្រថ្មីនេះ បានផ្តល់ការងារមានចំនួនជាង ១ លានកន្លែង។

មិនមែនធ្វើកម្ពុជានោះទេ ទោះបីយ៉ាង ដោយសារវិបត្តិសកលនៃការរីករាលដាលជំងឺកូវីដ-១៩ និងសង្រ្គាមរុស្សី -អ៊ុយក្រែន ព្រមទាំងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិពភលោក បាននាំឱ្យរោងចក្រចំនួន ៩៨ បានបិទទ្វា កាលពី ឆ្នាំ២០២៣កន្លងទៅ។

...

គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ រោងចក្រ សហគ្រាស បានកើនដល់ ៤០,៨៤០ និង មានកម្មករនិយោជិតសរុប ១,៧ លាននាក់ ។ ក្នុងនោះ វិស័យវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ១,៦៨០ រោងចក្រ និងមានកម្មករនិយោជិតសរុប ៩១៨,៧១៨ នាក់។ នេះបើតាមក្រសួងការងារ និងបណ្តុះបណ្តុះបណ្តាលវិជ្ជាជីវៈ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print