លោក នេត្រ ភក្ត្រា៖​ សង្ឃឹមជឿ​ជាក់​ថា សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលជាអង្គបោះឆ្នោតទាំងអស់ នឹង​បន្ត​បោះ​ឆ្នោត​គាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ

ចែករំលែក៖

ខេត្ត​ក្រចេះ​៖​ លោក​ នេត្រ ភក្ត្រា សមាជិកគណៈ​កម្មាធិការកណ្តាលគណបក្ស​ប្រជាជនកម្ពុជា និង​ជា​ប្រធានក្រុមកា​រងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញចូល រួមបិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

ក្នុងនោះ លោក​ នេត្រ​ ភក្ត្រា​ បានបញ្ជាក់ថា​ អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា​ គឺ​មាន​សារៈ​សំខាន់​ណាស់​ ព្រោះជាអង្គនីតិបញ្ញត្តិកំពូលជាតិ​ ដែលប្រធានព្រឹទ្ធសភានឹងដើរ​តួនាទី​ជាប្រមុខ​រដ្ឋ​ស្ដីទី​របស់​ប្រទេស។​

កម្មវិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភានីតិ​កាលទី៥ ឆ្នាំ២០២៤​ ធ្វើ​ឡើងក្នុងបរិវេនមន្ទីរវប្បធម៌ខេត្តក្រចេះ នៅថ្ងៃទី២៣​ ខែកុម្ភៈ​ ឆ្នាំ២០២៤ ដោយ​មាន​ការ​ចូលរួម​ពី​សមាជិកសមាជិកាបក្សប្រមាណជាង២០០០នាក់ មកពីបក្សឃុំ /សង្កាត់ ក្រុង/ស្រុក ទាំង៧ នៃទូទាំងខេត្តក្រចេះ។

លោក​ នេត្រ​ ភក្ត្រា​ បានបញ្ជាក់បន្ថែមថា​ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាល​ទី៥ នេះកាន់​តែ​មាន​សារៈ​ខាន់​ទៀតនោះ គឺគណបក្សប្រជាជនទទួលបានជ័យជម្នះ សម្តេចអគ្គមហាសេ​នា​ប​តីតេជោ ហ៊ុន សែន នឹងត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា ដែលត្រូវបំពេញ​ភារកិច្ច​ជា​ប្រមុខ​រដ្ឋ​ស្តីទី នៅពេលព្រះមហាក្សត្រ​អវត្តមាន។

ក្នុងនាមសមាជិកគណៈ​កម្មាធិការកណ្តាលគណបក្ស​ប្រជាជនកម្ពុជា លោក មានក្តីសង្ឃឹម ជឿ​ជាក់​ថា សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលជាអង្គបោះឆ្នោតទាំងអស់ នឹង​បន្ត​បោះ​ឆ្នោត​គាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ។

តាមរយៈវត្តមានរបស់សមាជិក-សមាជិ​កា និងក្រុមការងារ​គ​​​ណ​បក្សដែលបានចូលរួម នា​ពេល​នេះ គឺប្រៀបបានទៅនឹងសន្ធបជើងទ័ពសេះរបស់គណបក្សប្រជាជនកម្ពុជា ក៏បានសរបញ្ជាក់ឲ្យ​ឃើញ​​​ច្បាស់អំពីស្មារតី​យកចិត្ត​ទុក​ដាក់ និ​ងបង្ហាញឲ្យឃើញនូវស្មារតី សាមគ្គីភាព ឯកភាព​តាំង​ពី​ថ្នាក់​​​លើរហូតដល់ថ្នាក់​ក្រោម និងរក្សាយ៉ាងខ្ជាប់​ខ្ជួន​នូវប្រពៃណីថ្លៃថ្លា​ នៃដំណើរការលើក​កម្ពស់​ប្រជា​ប្រិយភាព និ​ង​កិ​ត្យា​នុ​ភា​ព​របស់គណ​ប​ក្ស​ក្នុងការ​ដឹកនាំ​ប្រទេស​កម្ពុ​ជា​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​។

...

ជាថ្មីម្ដងទៀត លោក នេត្រ ភក្ត្រា បានស្នើដល់អង្គបោះឆ្នោតទាំងអស់ ត្រូវត្រៀមលក្ខណៈ ឲ្យ​បាន​ល្អ​ប្រសើរក្នុងការបោះឆ្នោតដោយថែរក្សាឲ្យបានគង់វង្សនូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬ​បណ្ណ​សម្គាល់ខ្លួនក្រុមប្រឹក្សា ឃុំ សង្កាត់ និងសូមអញ្ជើញទៅបោះឆ្នោតគាំទ្រ គណបក្ស​ប្រជាជន​កម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា មានលេខរៀងទី១ នៅលើសន្លឹកឆ្នោតឲ្យបានគ្រប់ៗគ្នា ដែល​ប្រព្រឹត្តិ ទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង​៣:​០០​នាទី​រសៀល នៅទីតាំងការិយាល័យបោះឆ្នោត វិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ក្រុងក្រចេះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print