លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២៥ ខែកុម្ភៈ រកឃើញយានយន្តល្មើសចំនួន ២៣៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៦៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣១៤គ្រឿង, រថយន្តធំ ៧២គ្រឿង, រថយន្តតូច ៥៧គ្រឿង និងម៉ូតូ ១៨៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៣៧គ្រឿង  រថយន្តធំ ០៣គ្រឿង រថយន្តតូច ៥៧គ្រឿង និងម៉ូតូចំនួន ១៧៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ២៥ថ្ងៃ ពីថ្ងៃទី១-២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១៣,៧៧៧គ្រឿង រថយន្តធំ ២៩៥គ្រឿង រថយន្តតូច ៣,២២៩គ្រឿង ម៉ូតូ ១០,២៥៣គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៩,៨០៧គ្រឿង, រថយន្តធំ ១០០គ្រឿង, រថយន្តតូច ២,១១៩គ្រឿង និងម៉ូតូ ៧,៥៨៨គ្រឿង (៧,៥៨៨ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print