ឃាត់យានយន្តល្មើស ចំនួន៦០គ្រឿង​ ក្នុង​យុទ្ធនាការ​ត្រួតពិនិត្យជាតិអាល់កុល​ នារាត្រី​ថ្ងៃទី​២៦​ កុម្ភៈ​!

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចចម្រុះ​តាមបណ្ដាខណ្ឌ​ក្នុង​រាជធានីភ្នំពេញ​ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល​ ជាក់ស្ដែង​ជាលទ្ធផលរក​ឃេីញឃាត់យានយន្តល្មើស ចំនួន៦០គ្រឿង​ នារាត្រី​ថ្ងៃទី​២៦​ កុម្ភៈ​!

ក្នុងប្រតិបត្តិការនោះ​ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖

ឃាត់យានយន្តល្មើស ចំនួន៦០គ្រឿង (រថយន្ត ចំនួន១៦គ្រឿង
, ម៉ូតូ ចំនួន៤៤គ្រឿង)

១.ល្មើសជាតិស្រវឹង ចំនួន៣៦គ្រឿង
+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន១៣គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន០៨នាក់
-អ្នកបើកបររថយន្ត ចំនួន០៥នាក់

+កម្រិត ០.៤០ mg/L ឡើង ចំនួន២៣គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន១៧នាក់
-អ្នកបើកបររថយន្ត ចំនួន០៦នាក់

...

២.បទល្មើសផ្សេងៗ ចំនួន២៤គ្រឿង
-អត់មួកសុវត្ថិភាព ចំនួន១៩នាក់
-រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០២គ្រឿង
-រថយន្តប័ណ្ណបើកបរហួសសុពលភាព ចំនួន០១គ្រឿង
-រថយន្តផ្ទុកលើសចំណុះ ចំនួន០១គ្រឿង
-រថយន្តបើកបរបញ្រ្ចាស់ទិស ចំនួន០១គ្រឿង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print