ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះតាមបណ្ដាខណ្ឌក្នុងរាជធានីភ្នំពេញ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ជាក់ស្ដែងជាលទ្ធផលរកឃេីញឃាត់យានយន្តល្មើស ចំនួន៦០គ្រឿង នារាត្រីថ្ងៃទី២៦ កុម្ភៈ!
ក្នុងប្រតិបត្តិការនោះ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖
ឃាត់យានយន្តល្មើស ចំនួន៦០គ្រឿង (រថយន្ត ចំនួន១៦គ្រឿង
, ម៉ូតូ ចំនួន៤៤គ្រឿង)
១.ល្មើសជាតិស្រវឹង ចំនួន៣៦គ្រឿង
+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន១៣គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន០៨នាក់
-អ្នកបើកបររថយន្ត ចំនួន០៥នាក់
+កម្រិត ០.៤០ mg/L ឡើង ចំនួន២៣គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន១៧នាក់
-អ្នកបើកបររថយន្ត ចំនួន០៦នាក់
២.បទល្មើសផ្សេងៗ ចំនួន២៤គ្រឿង
-អត់មួកសុវត្ថិភាព ចំនួន១៩នាក់
-រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០២គ្រឿង
-រថយន្តប័ណ្ណបើកបរហួសសុពលភាព ចំនួន០១គ្រឿង
-រថយន្តផ្ទុកលើសចំណុះ ចំនួន០១គ្រឿង
-រថយន្តបើកបរបញ្រ្ចាស់ទិស ចំនួន០១គ្រឿង៕