រឿងនឹកស្មានមិនដល់! ខណៈ​រន្ទះបាញ់ទីតាំងប្រគំតន្ត្រី Taylor Swift លើទឹកដីអូស្ត្រាលី និងបានជម្លៀសមនុស្សចេញភ្លាមៗ

ចែករំលែក៖

អន្តរជាតិ​៖​ វាជារឿងមួយដែលមិនគួរនឹកស្មានដល់ថា​ ព្យុះផ្គររន្ទះដ៏ខ្លាំងមួយបានវាយប្រហារក្នុងទីក្រុងស៊ីដនី ចំងាយត្រឹមតែ ១០ គីឡូម៉ែត្រពីកីឡដ្ឋាន Accor ជាកន្លែងប្រគំតន្ត្រី Eras Tour របស់ Taylor Swift កាលពីល្ងាចថ្ងៃសុក្រ​សប្ដាហ៍​មុន​នេះ​ ។ នេះបើ​យោងតាមសារព័ត៌មាន Daily Mail បានចុះផ្សាយ​។

សារព័ត៌មាន Daily Mail បា​នសរសេរថា​ អ្នកគាំទ្រនៅខាងក្រោមឆាក ត្រូវបានស្នើសុំឲ្យស្វែងរកទីជំរក ដោយម្នាក់ៗពាក់​អាវ​ភ្លៀង​កំពុង​រត់​កន្លែងសុវត្ថិភាពភ្លាមៗ។
ក្នុងនោះផងដែរ ​កីឡដ្ឋាន Accor បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗមុនម៉ោង ៦ ល្ងាច ដោយជូនដំណឹងដល់ទស្សនិកជនថា “ការសម្តែងរយៈពេល ៣ ម៉ោងនឹងត្រូវពន្យារពេលដោយសារអាកាសធាតុ។ សូម​រក្សា​សុវត្ថិភាព រហូតដល់មានការជូនដំណឹងបន្ថែម និងអនុវត្តតាមការណែនាំពីបុគ្គលិក”។

សូមជម្រាបជូនថា​ កម្មវិធីដំបូងរបស់ Taylor Swift នៃ The Eras Tour នៅទីក្រុងស៊ីដនី ត្រូវបានគេសន្មត់ថា​នឹងចាប់ផ្តើមនៅម៉ោង ៦:២០ នាទី​ល្ងាចជាមួយនឹងតារាចម្រៀង Sabrina Carpenter ជាអ្នកសម្ដែង ហើយ Swift នឹងចាប់ផ្តើមនៅម៉ោង ៧:៣០ នាទី​ យប់។ ដោយសារតែអាកាសធាតុមិនល្អ ការសម្តែងរបស់ Carpenter ត្រូវបានលុបចោលភ្លាមៗដូចគ្នា។

គួរបញ្ជាក់ថា Taylor Swift នឹង​សម្តែង​រយៈពេល​បួន​យប់​នៅ​ទីក្រុង​ស៊ីដនី​ ​ចាប់ពី​ថ្ងៃ​សុក្រ​ដល់​ថ្ងៃ​ចន្ទ។ កាល​ពី​ចុង​សប្តាហ៍​មុន នាង​មាន​កម្មវិធី​លក់​ដាច់​ចំនួន​បី​ដែល​មាន​អ្នក​ទស្សនា​បំបែក​ឯតទគ្គកម្ម​ជាង ៩៦,០០០ នាក់​នៅ​កីឡដ្ឋាន Melbourne Cricket Ground នេះ​បើ​តាមសារព័ត៌មាន People បានចុះផ្សាយនាពេលកន្លងមក៕

...

រូប​ថត​: timesng

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print