រន្ធត់ សូមចូលរួមរំលែកទុក្ខ!ក្មេងតូច២នាក់ស្លាប់ដោយធ្លាក់ចូលស្រះទឹកនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្មេងតូច២នាក់ បានស្លាប់បន្ទាប់ពីលូនតាមរបងសំណាញ់ធ្លាក់ចូលស្រះទឹកខាងក្រោយផ្ទះ បង្កការភ្ញាក់ផ្អើលទាំងថ្ងៃរសៀលនៅក្រុងបាវិត។

យោងតាមសមត្ថកិច្ចបានអោយដឹងថាហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៦:០០នាទីល្ងាចថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ‌២០២៤ ស្ថិតនៅភូមិអង្គសាល សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចបញ្ជាក់ទៀតថាក្មេងប្រុសដែលលង់ទឹកស្លាប់០២នាក់នោះឈ្មោះរ៉េត គុណារាជ ភេទប្រុស អាយុ០៣ ឆ្នាំជនជាតិខ្មែរឪពុកឈ្មោះផាន់ សារឿន អាយុ៣៥ឆ្នាំជនជាតិខ្មែរមុខរបរកសិករ។ ម្ដាយឈ្មោះ ហេង ស៊ីវហុងអាយុ ២២ ឆ្នាំជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្នភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិតខេត្តស្វាយរៀង

និងទី២ឈ្មោះ សោ ហូលីហៀរ ភេទប្រុសអាយុ ០២ ឆ្នាំជនជាតិខ្មែរ
ឪពុកឈ្មោះហេង ហួរ អាយុ ២៦ ឆ្នាំជនជាតិខ្មែរមុខរបរកសិករម្ដាយឈ្មោះ សេក ចន្ថា អាយុ ២៣ ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិអង្គសាលាសង្កាត់ព្រៃអង្គុញក្រុងបាវិតខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថានៅមុនពេលកើតហេតុឪពុកម្តាយទុកកូនតូចៗលេងនៅខាងក្រោយផ្ទះដែលមានរបងសំណាញ់ហ៊ុមព័ទ្ធជុំវិញ ខណៈឪពុកម្តាយរបស់ក្មេងរងគ្រោះទាំង២រវល់លក់ដូរនៅខាងមុខផ្ទះនោះមិនបានមើលនោះទេដោយបាត់កូនយូរពេកមិនឮសំឡេងកូនលេងក៏មករកមើលអត់ឃើញខំស្រែកហៅក៏សង្ស័យនាំគ្នាចុះស្រះទឹករាវរកស្រាប់តែឃើញសពក្មេងប្រុសទាំង២នាក់មិនដឹងលង់ទឹកស្លាប់ពីកាលណាទើបផ្អើលដល់អ្នកភូមិចោមរោមមើលទាំងក្តីអាណិតនិងសមត្ថកិច្ចជំនាញចុះមកពិនិត្យ។

...

សាកសពត្រូវបានប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print