ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនព័ត៌មានប្រកាសដល់ម្ចាស់ឯកសារ ដែលជាបុរសជនជាតិអូស្រ្តាលីម្នាក់ បានបាត់ឯកសាររបស់ខ្លួន សូមធ្វេីការទំនាក់ទំនងមកសមត្ថកិច្ចនគរបាលផែនការងារអន្តោបវេសន៍ខេត្តបាត់ដំបង។
ជាក់ស្ដែងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កម្លាំងនគរបាលខេត្ត បានទទួលនូវឯកសារមួយចំនួនពីប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកបវេល ខេត្តបាត់ដំបង ខណៈដែលគាត់រេីសបាននៅតាមផ្លូវនោះគឺជាឯកសាររបស់ជនជាតិបរទេសមានឈ្មោះ MAKR MCGOVWN ជនជាតិអូស្រ្តាលី ដូចក្នុងរូបភាពខាងក្រោមស្រាប់។
ដូច្នេះបេីសាមីខ្លួន បានឃេីញឬលោក លោកស្រីបានឃេីញនិងបានស្គាល់ ម្ចាស់ឯកសារនេះសូមធ្វេីការទំនាក់ទំនងមកសមត្ថកិច្ចនគរបាលផែនការងារអន្តោបវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងតាមរយៈលេខទូរស័ព្ទ 092 999 995 ឬលេខប្រចាំបញ្ជា២៤ម៉ោង117 ដេីម្បីទទួលយកទៅប្រេីប្រាស់វិញ សូមអរគុណ៕