ចោរឆក់ទូរស័ព្ទដៃ​គេរួចបើកម៉ូតូរត់បុករថយន្តគេ៣ថ្ងៃមុន បានស្លាប់ពេលសង្គ្រោះក្នុងមន្ទីរពេទ្យកាល់ម៉ែត

ចែករំលែក៖

ភ្នំពេញ៖ ជនល្មើសដែលជាចោរឆក់ទូរស័ព្ទដៃគេបានសម្រេច កាលពីថ្ងៃទី១៣ នៅសង្កាត់ផ្សារថ្មីទី៣ រួចបានព្យាយាមជិះម៉ូតូរត់គេចខ្លួនក៏ជ្រុលទៅបុករថយន្តគេពីក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានដឹកយកមកសង្រ្គោះបន្ទាន់នៅពេទ្យកាល់ម៉ែត ហេីយពេទ្យបានប្រាប់ថា ជននោះសង្ឃឹមរស់តិចណាស់ព្រោះដួលប៉ះក្បាលធ្ងន់ធ្ងររហូតដល់ម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះបានស្លាប់ហេីយ ត្រូវបានម្តាយរបស់ខ្លួន មកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តសន្សំកុសល ។

...

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្លូវ១៨៤កែងនរោត្តម សង្កាត់ផ្សារថ្មី៣ មានករណីឆក់ទូរស័ព្ទជនបរទេសមួយកេីតឡេីង បង្កដោយជនសង្ស័យមានគ្នា៣នាក់ម៉ូតូ៣គ្រឿង(C១២៥ ពណ៌ខ្មៅ២០១៦ ចំនួន២គ្រឿង គ្មានស្លាកលេខ និងស៊ុយស៊ូគីនិច ពណ៌ស១គ្រឿងមិនចាំស្លាកលេខ)។ ចំណែកជនរងគ្រោះឈ្មោះ JASON.A ភេទប្រុស ជនជាតិហូរឡង់ មុខរបរទេសចរ ស្នាក់នៅសណ្ឋាគារOK.TROTIC ផ្លូវ១៩ សង្កាត់ជ័យជំនះ បាត់បង់ទូរស័ព្ទ Iphone 5S ១គ្រឿង ។

ក្រោយកេីតហេតុកម្លាំងកងរាជអាវុធហត្ថដូនពេញ សហការជាមួយ អ.ហខណ្ឌ៧មករា និងអ.ហខណ្ឌទួលគោក បានឃាត់ខ្លួនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ឈ្មោះ លី សុវណ្ណភិរម្យ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៣៥ ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងដកហូតម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅគ្មានស្លាកលេខ នៅចំណុចមុខផ្សារដេប៉ូ ខណ្ឌទួលគោក ។

ហើយក្នុងការបង្រ្កាបនោះដែរ កម្លាំងកងរាជអាវុធហត្ថបានដេញប្រផាប់ចាប់ប្រផីងធ្វេីឲ្យជនសង្ស័យបេីកម៉ូតូភ័យក្នុងល្បឿនលឿន បណ្តាលឲ្យជ្រុលទៅបុករថយន្តដួលបោកក្បាលរងរបួសធ្ងន់ ៕

image2

image1

image3

image4

image6

image5

ដោយ៖ ស ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print