ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ផ្ញើសារចូលរួមរំលែកមរណទុក្ខជូនលោក ឧត្ដមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រុមគ្រួសារ ដោយឧបាសិកា សែម ហួយ ត្រូវជាម្តាយបង្កើតរបស់ លោក ឧត្ដមសេនីយ៍ត្រី អេង ហ៊ី បានទទួលមរណភាព នៅវេលាម៉ោង៥ និង ៣០នាទី ទៀបភ្លឺ ថ្ងៃសៅរ៍ ៧រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ។
ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយ លោក ឧត្ដមសេនីយ៍ត្រី និងក្រុមគ្រួសារ ចំពោះការបាត់បង់នូវអ្នកមានគុណ ជាមាតាបង្កើត មាតាក្មេក ជីដូន ជាទីគោរពស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ដែលកន្លងមក ឧបាសិកា សែម ហួយ បានតស៊ូ ចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតារហូតក្លាយជាបញ្ញវន្ត និងជាធនធានដ៏មានតម្លៃសម្រាប់សង្គមជាតិ។
ខ្ញុំនិងភរិយា សូមឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធឧបាសិកា សែម ហួយ បានបដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សពឧបាសិកា សែម ហួយ ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព ស្ថិតនៅផ្ទះលេខ១១២B ផ្លូវលេខ ១៧៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕