គ.ជ.ប.នឹងប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី៥ខែមីនានេះហើយ

ចែករំលែក៖

ភ្នំពេញ÷ អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត(គ.ជ.ប.)លោក ហង្ស ពុទ្ធា បានឱ្យដឹងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ចប់ការទទួលពាក្យបណ្តឹងជំទាស់ពាក់ព័ន្ធនឹងលទ្ធផលបណ្តោះអាសន្ន ដោយមិនទទួលបានពាក្យបណ្តឹងអ្វីពីគណបក្សនយោបាយដែលបានចូលរួមក្នុងការប្រកួតប្រជែងនោះឡើយ ។

លោកអ្នកនាំពាក្យបានឲ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងប្រកាសអំពីលទ្ធផលផ្លូវការនៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤និងចំនួនអាសនៈរបស់គណបក្សនយោបាយ ដែលទទួលបានសំឡេងគាំទ្រ នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៤ នេះ ។ អ្នកនាំពាក្យ គ.ជ.ប.រូបនេះបានថ្លែងថា បន្ទាប់ពីការប្រកាសលទ្ធផលផ្លូវការ និងចំនួនអាសនៈរួចរាល់ ព្រឹទ្ធសភានឹងដំណើរការសកម្មភាពដោយរៀបចំការអញ្ជើញសមាជិកព្រឹទ្ធសភាដែលជាប់ឆ្នោតក្នុងការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដើម្បីចូលរួមកិច្ចប្រជុំលើកដំបូងទៅតាមការកំណត់កាលបរិច្ឆេទរបស់ខ្លួន។

...

យោងតាមលទ្ធផលបណ្តោះអាសន្នឲ្យដឹងថា គណបក្ស ប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រក្នុងមណ្ឌលភូមិភាគទាំង៨ បានសំឡេងឆ្នោតសរុបចំនួន ១ម៉ឺន ៥២សំឡេងដែលរំពឹងថានឹងទទួលបានអាសនៈចំនួន ៥៥អាសនៈ។ គណបក្សឆន្ទៈខ្មែរ មានសំឡេងឆ្នោតគាំទ្រ១ពាន់ ៣៩៤ សំឡេង រំពឹងថានឹងទទួលបានចំនួន ៣អាសនៈ។ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច និងគណ បក្សកម្លាំងជាតិ ដែលចូលរួមក្នុងការប្រកួតប្រជែង មិនទទួលបានអាសនៈឡើយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print