ជនសង្ស័យគ្រឿងញៀនជនជាតិថៃ២នាក់​ ត្រូវកម្លាំងអាវុធហត្ថបញ្ជូនទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​នៅរសៀលថ្ងៃចន្ទ ទី០៤​ ខែមីនា​​ ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី។
សមត្ថកិច្ចប្រាប់ថាៈកាលពីវេលាម៉ោង០២និង៣០នាទី ថ្ងៃទី០៣​ ខែមីនា​ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យជនជាតិថៃ​ចំនួន០២នាក់​ ១-ឈ្មោះ សាន់ទិ យិនមែន ហៅ​នួត ភេទប្រុស ជនជាតិថៃ​ អាយុ៣៣ឆ្នាំ ទីលំនៅបច្ចុប្បន្នស្រុកតាផៃយ៉ា ខេត្តស្រះកែវ ប្រទេសថៃ (រក្សាទុក),​ ២-ឈ្មោះ ឆៃវ៉ាត់ ឈុមសាល ហៅ ណាត់ ភេទប្រុស ជនជាតិថៃ​ អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ជួញដូរ និងប្រើប្រាស់)​ នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាងរួមមាន​ -គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (ICE) ចំនួន ០៥កូនថង់កិប ទម្ងន់ ២,៣៩ក្រាម,​ -គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូល ពណ៌ក្រហមក្បឿង (WY) ចំនួន១១កូនថង់កិប ស្មើនឹង៧៨គ្រាប់ ទម្ងន់ ១០,៦៥ក្រាម,-ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដា Zoomer-X ពណ៌ស-ស្វាយ ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ1GY-3126,​ -ទូរស័ព្ទ ចំនួន ០២គ្រឿង (ម៉ាកOPPO A57 ពណ៌ខ្មៅ បែកអេក្រង់, ម៉ាកIPhone7 ពណ៌ផ្កាឈូក),​ -នាឡិកាដៃ ចំនួន ០១គ្រឿង,​-ចិញ្ចៀនលោហធាតុពណ៌លឿង ចំនួន ០១វង់,​ -កាបូបស្ពាយ ចំនួន ០១,​និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានឱ្យដឹងថា​ មុនពេលបង្រា្កបករណីនេះ នៅវេលាកេីតហេតុកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីសន្តិសុខយាមនៅម្តុំផ្សាររាត្រីទឹកពុះថាមានករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ភ្លាមៗនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះទៅដល់ចំណុចកើតហេតុហើយធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់​រួចធ្វើការឆែកឆេកឆេររកឃេីញវត្ថុតាងគ្រឿងញៀន​ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីចាត់ការតាមនីតិវិធី។ បន្ទាប់ពីការឃាត់ខ្លួនកម្លាំងបានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោមលើជនសង្ស័យទាំងពីរនាក់ ដោយឈ្មោះ សាន់ទិ យិនមែន ហៅ នួត ជាលទ្ធផលអវិជ្ជមាន(-) និងឈ្មោះ ឆៃវ៉ាត់ ឈុមសាល ហៅ ណាត់ ជាលទ្ធផលវិជ្ជមាន(+) ។ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន​ និងសួរនាំរួច​ ជនសង្ស័យទាំង២នាក់​បានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបាន​ទិញគ្រឿងកមលក់ផង និងប្រើប្រាស់ពិតប្រាកដមែន​ ។ ដោយផ្អែកលេីចម្លេីយសារភាព​ និងមានវត្ថុតាងជាក់ស្តែង​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីអនុវត្តតាមនីតិវិធី៕វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print