ប្រជាពលរដ្ឋ ៖ ខ្ញុំចោលក្រសែភ្នែកមើលមិនជិនណាយ បន្ទាប់ពីបរទេសថតរូបនៅអង្គរវត្ត រកឃើញប្លង់ស្អាតៗ ជាមួយកាយវិការដ៏រស់រវើកនៃប្រាង្គប្រាសាទនឹងទេសភាព

ចែករំលែក៖

ខេត្តសៀមរាប ៖ ខ្ញុំចោលក្រសែភ្នែកមើលមិនជិនណាយ បន្ទាប់ពីបរទេសថតរូបនៅអង្គរវត្ត រកឃើញប្លង់ស្អាតៗ ជាមួយកាយវិការដ៏រស់រវើកនៃប្រាង្គប្រាសាទនឹងទេសភាព ។ ចាំខ្ញុំថតតាមដែលហើយ ។ អរគុណអ្នកស្រឡាញ់ប្រាសាទអង្គរវត្ត ជាប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក នៃប្រទេសកម្ពុជា។ នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋខ្មែរយើង បន្ទាប់ពីបរទេស ថតរូប រកទីតាំង និងទេសភាពបានល្អ ។

សូមបញ្ជាក់ថា ៖ ប្រាសាទអង្គរវត្ត ឬប្រាសាទអង្គរតូចមានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាបនៃខេត្តសៀមរាប ដែលមានចម្ងាយចំនួន ៧គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបតាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺហ្គោល។

ប្រាសាទអង្គរវត្តជាប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយទៅគ្រប់ទិសទីលើពិភពលោក។ ប្រាសាទនេះសាងសង់ឡើងនៅដើមសតវត្សទី១២ ដែលស្ថិតនៅក្នុងរាជធានីយសោធរបុរៈ។ ប្រាសាទនេះជាប្រាសាទតំណាងឱ្យភ្នំសុមេរុ។ ប្រាសាទអង្គរវត្តជាប្រាសាទកសាងឡើង ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ។ ប្រាសាទនេះជាប្រាសាទដែលនៅគង់វង្សល្អបំផុតនៅស្ថានីយនេះ វាគឺជាប្រាសាទតែមួយគត់ដែលបានបន្សល់ទុកនូវមជ្ឈមណ្ឌលសាសនាដ៏សំខាន់មួយចាប់តាំងពីមូលដ្ឋានគ្រឹះរបស់ខ្លួន ដំបូងព្រហ្មញ្ញសាសនាបូជាដល់ព្រះវិស្ណុ រហូតដល់សម៏យក្រោយមក បានប្រែក្លាយជាបូជដ្ឋានព្រះពុទ្ធសាសនា។ ប្រាសាទនេះស្ថិតនៅក្នុងរចនាបថមួយនៃស្ថាបត្យកម្មខ្មែរ។ ប្រាសាទអង្គរវត្តបានក្លាយជានិមិត្តរូបនៃប្រទេសកម្ពុជា ដែលរំលេចលើទង់ជាតិរបស់ប្រទេសកម្ពុជាជារូបភាពតំណាងប្រទេសជាតិខ្មែរ ។ ប្រាសាទត្រូវបានរចនាដើម្បីតំណាងភ្នំព្រះសុមេរុ ដែលជាទីលំនៅរបស់អាទិទេព និងទេវតាក្នុងទេវកថាហិណ្ឌូ ដែលមានកសិណ ឬគូទឹកព័ទ្ធជុំវិញប្រហែលជា ១៦គីឡូម៉ែត្រ ចំណែកកសិណពិតប្រាកដរបស់ប្រាសាទ មានបណ្តោយប្រវែង ១៥០០ម៉ែត្រ x ទទឹង១៣០០ម៉ែត្រ លើ២០០ម៉ែត្រ ផ្លូវធំដើរចូលពីទិសខាងលិចទៅដល់ប្រាសាទកណ្តាលមានប្រវែង ២៥០ម៉ែត្រ ឯកំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដ មានកម្ពស់ ៦៥ម និងជញ្ជាំងខាងក្រៅវែងគឺជាថែវមានបីជ្រុង ដែលថែវនីមួយៗឡើងខ្ពស់ទៅថែវដែលជាប់គ្នា។ នៅចំកណ្ដាលនៃប្រាសាទបញ្ឈរនូវជួរចតុរង្គនៃប៉ម។ មិនដូចប្រាសាទនៅតំបន់អង្គរភាគច្រើនទេ អង្គរវត្តបែរមុខទៅទិសខាងលិច តាមការស្រាវជ្រាវរបស់អ្នកសិក្សាបានវែកញែកថាជាចំណុចសំខាន់នៃប្រាសាទនេះ។ ប្រាសាទនេះត្រូវបានគេកោតសរសើរដោយសារភាពសម្បើម និងរុងរឿងនៃស្ថាបត្យកម្មនេះ ចម្លាក់ដែលលាតសន្ធឹង និងដោយសារស្ថាបត្យកម្មខ្មែរមានរូបអប្សរា និងទេវតា ដែលឆ្លាក់នៅលើជញ្ជាំងប្រាសាទ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print