មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ អញ្ជើញជាអធិបតីក្នុងពិធីគោរពទង់ជាតិ ផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗ ជាតិ និងអន្តរជាតិ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២៤ ម្សិលមុិញ លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានអញ្ជើញជាអធិបតីក្នុងពិធីគោរពទង់ជាតិ និងផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗ ជាតិ និងអន្តរជាតិ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ មេបញ្ជាការកងពល បានដាស់តឿនក្រើនរំលឹកដល់នាយទាហាន នាយទាហានរង ពលទាហាន ឱ្យអនុវត្តរាល់ភារកិច្ចចំពោះមុខ ដោយភាពទទួលខុសត្រូវ និងយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់បំផុត និងត្រូវគោរពអនុវត្តតាមច្បាប់លក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ច្បាប់ចរាចរផ្លូវគោកថ្មី ច្បាប់ស្តីពីគ្រឿងញៀន ពិសេសត្រូវតាមដានរាល់ព្រឹត្តការណ៍ថ្មីៗ ដែលកើតឡើងក្នុងសង្គម ក្នុងនោះក៏បានសង្កត់ធ្ងន់លើកម្លាំងត្រៀមអន្តរាគមន៍ត្រូវមានមុខ ដើម្បីត្រៀមអនុវត្តឱ្យបានរាល់បទបញ្ជារបស់ថ្នាក់លើប្រគល់ជូន ក៏ដូចជាត្រៀមចុះជួយរាល់បញ្ហាដែលកើតមានឡើងជាយថាហេតុ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print