តុលាការខេត្តកំពង់ធំកោះហៅប្រធានគណបក្សកម្លាំងជាតិ ចូលខ្លួនមកបំភ្លឺករណីឆបោកប្រាក់នៅថ្ងៃទី១៤ ខែមីនា

ចែករំលែក៖

ខេត្តកំពង់ធំ ៖ តុលាការខេត្តកំពង់ធំកោះហៅប្រធានគណបក្សកម្លាំងជាតិ ចូលខ្លួនមកបំភ្លឺ

ករណីឆបោកប្រាក់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ។ នេះបើយោងតាម ដីកាកោះ របស់លោក ផៃ តុងហួរ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ចេញដីកាកោះហៅលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ដើម្បីចូលខ្លួនមកបំភ្លឺដោយផ្ទាល់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ អំពីដំណើររឿងករណី “ឆបោកប្រាក់ចំនួន ១២,៨០០,០០០(ដប់ពីរលានប៉ែតសិបម៉ឺនរៀល)” ប្រព្រឹត្តនៅខេត្តកំពង់ធំ កាលពីអំឡុងឆ្នាំ២០២៣ ។
សូមបញ្ជាក់ថា ៖ លោក ស៊ន ស៊ុនហេង ប្រធានប្រតិបត្តិភ្លើងទៀន ស្រុកសន្ទុក ខេត្តកំពង់ធំ បានប្តឹង លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ពីបទ ឆបោក ថវិកា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print