ផាកពិន័យតាមអនុក្រឹត្យលេខ៣៩​ ក្រោយរកឃើញយានយន្តល្មើសចំនួន ៤០៥គ្រឿង ទូទាំងប្រទេសនាថ្ងៃទី០៧​ មីនា​នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ បានរកឃើញយានយន្តល្មើសចំនួន ៤០៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា​។

នាយកដ្ឋាននគរបាលចរាចរណ៍​ បានគូសបញ្ជាក់ថា​ ចំនួនគោលដៅសរុប ៨៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៨០គ្រឿង, រថយន្តធំ ៧០គ្រឿង, រថយន្តតូច ៩៨គ្រឿង និងម៉ូតូ ៣១២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤០៥គ្រឿង  រថយន្តធំ ០៩គ្រឿង រថយន្តតូច ៨៤គ្រឿង និងម៉ូតូចំនួន ៣១២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ០៧ថ្ងៃ ពីថ្ងៃទី១-០៧ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៤,០០៩គ្រឿង រថយន្តធំ ១៣៩គ្រឿង រថយន្តតូច ១,១០៣គ្រឿង ម៉ូតូ ២,៧៦៧គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣,០៤៧គ្រឿង, រថយន្តធំ ៤៣គ្រឿង, រថយន្តតូច ៦៤៤គ្រឿង និងម៉ូតូ ២,៣៦០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

...

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print