គោរពច្បាប់ចរាចរណ៍ផ្លូវគោកជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប!​ ខណៈ​មនុស្ស០៤នាក់ស្លាប់ និងរបួសធ្ងន់ស្រាល ១២នាក់​ ក្នុងករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ថ្ងៃ​ទី០៧​ មីនា​នេះ​

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បា​បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ​២០២៤នេះ​ បានកើតឡើងចំនួន ០៨លើក បណ្តាលឱ្យមនុស្សស្លាប់ ០៤នាក់ និងរបួសធ្ងន់ស្រាល ១២នាក់។ ដូច្នេះ​គោរពពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!​ ចូលរួមគោរពច្បាប់ចរាចរណ៍ជាពលរដ្ឋល្អក្នុងសង្គម! យប់ថ្ងៃគោរពច្បាប់ចរាចរណ៍បើកបរសុវត្ថិភាព! គោរពច្បាប់ចរាចរណ៍ផ្លូវគោកជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប!

ប្រភពដដែលបានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកខាងលេីនេះ​ បានកើតឡើងចំនួន ០៨លើក (យប់ ០៤លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៤នាក់ (ស្រី ០០នាក់), រងរបួសសរុប ១២នាក់ (ស្រី ០២នាក់), រងរបួសធ្ងន់ ១២នាក់ (ស្រី ០២នាក់) រងរបួសស្រាល ០០នាក់ (ស្រី ០០នាក់) និងមិនពាក់មួកសុវត្ថិភាព ០៣នាក់ (យប់ ០២នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៤លើក (ស្លាប់ ០២នាក់, ធ្ងន់ ០៨នាក់, ស្រាល ០០នាក់) , មិនគោរពសិទ្ធិ ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០១នាក់, ស្រាល ០០នាក់),  មិនប្រកាន់ស្តាំ ០២លើក (ស្លាប់ ០២នាក់, ធ្ងន់ ០១នាក់, ស្រាល ០០នាក់) និងបត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០២នាក់, ស្រាល ០នាក់)។ 

គួរជម្រាបជូនថា​ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកទូទាំងប្រទេស​កម្ពុជា​ ជារៀង​រាល់​ថ្ងៃ​តែងតែ​ បន្ត​យកចិត្តទុកដាក់​ចុះផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលឈប់ចត ធ្វើដំណើរលើដងផ្លូវឲ្យបើកបរគោរពទៅតាមស្លាកសញ្ញា,គំនូសសញ្ញា,ភ្លើងសញ្ញាចរាចរណ៍,ពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងបាន​ចុះ​សម្រួល​ចរាចរណ៍​ជូន​លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស​នៅ​តាម​សាលារៀន​ជាប្រចាំផងដែរ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print