ភ្នំពេញ៖ បុរសម្នាក់បានយកខ្សែរភ្លេីងរាយឆក់ត្រីនៅត្រពាំងក្រោយផ្ទះដេីម្បីយកធ្វេីម្ហូបតែបែរជាភ្លាត់ស្នៀតខ្សែរភ្លេីងមានតំដរឆក់ខ្លួនឯង បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨និង៣០នាទី ព្រឹក ថ្ងៃទី៨មីនា ឆ្នាំ២០២៤ នៅភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល។
ជនរងគ្រោះឈ្មោះ ស៊ិន រដ្ឋា ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានរាយខ្សែរភ្លេីងដេីម្បីឆក់ត្រីនៅត្រពាំងទឹកនៅខាងក្រោយផ្ទះ ដោយម្តាយនិងកូនតូចម្នាក់ទៀតចាំដកខ្សែរភ្លេីងនៅខាងលេីហេីយជនរងគ្រោះចុះទៅឆក់ត្រីក្នុងទឹក ។ បន្ទាប់មកដោយសារតែខ្សែរមានតំដរក៏ឆក់បណ្តាលឱ្យជនរងគ្រោះដួលត្រាំក្នុងទឹកបន្ទាប់មកម្តាយក៏ចាប់ដកខ្សែរភ្លេីងរួចចុះទៅស្រង់និងស្រែកឱ្យអ្នកជិតខាងនាំគ្នាជួយស្រង់មកលេីគោក ហេីយបានទាក់ទងទៅក្រុមសង្គ្រោះ៧១១ កងពលតូចលេខ៧០ ដេីម្បីជួយសង្គ្រោះខណៈក្រុមគ្រូពេទ្យទៅដល់បានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហេីយទេីបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យជាក់ស្តែងរួចប្រគល់សពទៅក្រុមគ្រួសារចាត់ចែងធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ