រាយខ្សែភ្លេីងឆក់ត្រីភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានយកខ្សែរភ្លេីងរាយឆក់ត្រីនៅត្រពាំងក្រោយផ្ទះដេីម្បីយកធ្វេីម្ហូបតែបែរជាភ្លាត់ស្នៀតខ្សែរភ្លេីងមានតំដរឆក់ខ្លួនឯង​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨និង៣០នាទី​ ព្រឹក​ ថ្ងៃទី៨មីនា​ ឆ្នាំ២០២៤​ នៅភូមិត្មាតពង​ សង្កាត់បឹងធំ​ ខណ្ឌកំបូល។
ជនរងគ្រោះឈ្មោះ​ ស៊ិន​ រដ្ឋា​ ភេទប្រុសអាយុ៣១ឆ្នាំ​ មុខរបរនៅផ្ទះ​ ស្នាក់នៅភូមិត្មាតពង​ សង្កាត់បឹងធំ​ ខណ្ឌកំបូល។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះបានរាយខ្សែរភ្លេីងដេីម្បីឆក់ត្រីនៅត្រពាំងទឹកនៅខាងក្រោយផ្ទះ​ ដោយម្តាយនិងកូនតូចម្នាក់ទៀតចាំដកខ្សែរភ្លេីងនៅខាងលេីហេីយជនរងគ្រោះចុះទៅឆក់ត្រីក្នុងទឹក​ ។ បន្ទាប់មកដោយសារតែខ្សែរមានតំដរក៏ឆក់បណ្តាលឱ្យជនរងគ្រោះដួលត្រាំក្នុងទឹកបន្ទាប់មកម្តាយក៏ចាប់ដកខ្សែរភ្លេីងរួចចុះទៅស្រង់និងស្រែកឱ្យអ្នកជិតខាងនាំគ្នាជួយស្រង់មកលេីគោក​ ហេីយបានទាក់ទងទៅក្រុមសង្គ្រោះ៧១១​ កងពលតូចលេខ៧០​ ដេីម្បីជួយសង្គ្រោះខណៈក្រុមគ្រូពេទ្យទៅដល់បានបញ្ជាក់ថា​ ជនរងគ្រោះបានស្លាប់បាត់ទៅហេីយទេីបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យជាក់ស្តែង​រួចប្រគល់សពទៅក្រុមគ្រួសារចាត់ចែងធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print