ក្លិបអ្នកកាសែតកម្ពុជា​ បើកវេទិកាពិភាក្សាស្តីពី «ស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យនៅឆ្នាំ២០២៤»

ចែករំលែក៖

ភ្នំពេញ​៖​ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក)​ បច្ចុប្បន្ននេះ បានកត់សម្គាល់ថា ស្ថានភាពសេដ្ឋកិច្ចលើពិភពលោក ក៏ដូចជាកម្ពុជា​ បាន និងកំពុងរងផលប៉ះពាល់ពីវិបត្តិសកល ជាពិសេសវិស័យអចលនទ្រព្យ ដែលពាក់ព័ន្ធដោយផ្ទាល់នឹងជីវភាពប្រជាពលរដ្ឋ កំពុងជាប់គាំង ឬអាចនិយាយថារងនូវការប្រឈមធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភ។

ដោយសារតែបញ្ហាខាងលើជាបញ្ហារួម ហើយព័ត៌មានទាក់ទងវិស័យសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យមានសារសំខាន់សម្រាប់អ្នកសារព័ត៌មាន ក.អ.ក នឹងរៀបចំវេទិកាខាងលើនេះ ដោយអញ្ជើញវាគ្មិនដែលមានជំនាញពិតប្រាកដមក បកស្រាយ និងវិភាគ វាយតម្លៃ ដើម្បីជាប្រយោជន៍ដល់ការសរសេរ ក៏ដូចផ្សព្វផ្សាយព័ត៌មានដល់សាធារណជន។

ជាក់ស្ដែង​នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១១​ ខែមីនា​ ឆ្នាំ​២០២៤​ ក្លិបអ្នកកាសែតកម្ពុជា​ បានបេីកវេទិកាពិភាក្សាស្តីពី «ស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យនៅឆ្នាំ២០២៤» ដែលនឹងប្រព្រឹត្តនៅភោជនីយដ្ឋានទន្លេបាសាក់២ ក្បែរស្ពានអាកាសក្បាលថ្នល់​ ស្ថិតនៅ​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។

នាឱកាសនោះដែរ​ ​ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យម​ ឧកញ៉ា តែ តាំងប៉ , លោកបណ្ឌិត គឺ សេរីវឌ្ឍន៍ អ្នកជំនាញ សេដ្ឋកិច្ច និងជាសាស្ត្រាចារ្យនៅវិទ្យស្ថាន CamEd និង លោក សឺន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារ អចលនវត្ថុកម្ពុជាត្រូវបានអញ្ជើញចូលរួម ជាវាគ្មិន។

...

ក.អ.ក ចាត់ទុកវេទិកាខាងលើនេះ ជាជំនួបទ្រង់ទ្រាយធំ រវាងអ្នកជំនាញ ពាណិជ្ជករ និងអ្នកសារព័ត៌មាន ដែលមិនធ្លាប់មានពីមុនមក។ ដូច្នេះវាមិនគ្រាន់តែជាឱកាសសម្រាប់អ្នកជំនាញបានបញ្ចេញទស្សនៈ និងផ្តល់ព័ត៌មានថ្មីៗ ប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដែលអ្នកសារព័ត៌មានលើកឡើងជាសំណួរទាក់ទិននឹងវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print