ពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ២ ជំនាន់ទី ៧

ចែករំលែក៖

ភ្នំពេញ÷ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤នេះ លោក ឯក សំអុល សមាជិកគណៈអចិន្រ្តៃយ៍ ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាល រួមជាមួយប្រធាន អនុប្រធាន ស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ២ ជំនាន់ទី ៧ ជូនដល់សិក្ខាកាមដែលជាមន្រ្តីគណបក្សមកពីបណ្តាគណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្ត និងអង្គការយុវជនគណបក្ស សរុបចំនួន១៣៧ រូប នៅវិមាន ៧ មករា រាជធានីភ្នំពេញ។

ក្នុងនាមគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលលោក ឯក សំអុល បានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី៧ នេះ ស្របពេលដែលសភាពការណ៍ទូទៅរបស់ប្រទេស ជាតិកំពុងមានការវិវត្តដ៏ល្អក្នុងដំណើរឆ្ពោះទៅមុខលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ជាមួយនឹងជោគជ័យយ៉ាងត្រចះត្រចង់របស់គណបក្សយើងក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមកនេះ ដែលបានប្រព្រឹត្ត ទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។

លោក ឯក សំអុល វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការងារអប់រំនយោបាយ ដែលគណៈឃោសនាអប់រំគណៈកម្មាធិការកណ្តាល និងគណៈកម្មាធិការនៃគណបក្សរាជធានី ខេត្ត និងក្រសួង ស្ថាប័ន បានអនុវត្តកន្លងមក ដែលបានឆ្លើយតបតាមស្មារតីដឹកនាំរបស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល ក្នុងការកសាង និងពង្រឹងគណបក្សទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ។ ជាក់ស្តែងតាមរយៈវគ្គអប់រំនយោបាយ បានធ្វើឲ្យមន្រ្តីគណបក្សគ្រប់ថ្នាក់កាន់តែយល់ដឹងអំពីគណបក្ស ហើយពង្រឹងបាននូវទស្សនៈ និងគោលជំហរក្នុងការអនុវត្តរាល់ភារកិច្ចរបស់គណបក្សប្រកបដោយប្រសិទ្ធភាព ។

...

លោកគូសបញ្ជាក់បន្ថែមថា នៅក្នុងការរៀនសូត្រនៃវគ្គអប់រំនយបាយកម្រិត២ នេះ វគ្គសិក្សានឹងផ្តល់ដល់សិក្ខាកាមនូវការយល់ដឹងជំហានដំបូង អំពីវិធីសាស្ត្រត្រិះរិះពិចារណាប្រកបដោយវិទ្យាសាស្ត្រតាមទ្រឹស្តីនៃសម្ភារៈនិយមវិចារវិទ្យា ដែលឯកសារនេះនឹងជួយឲ្យមន្ត្រីយើងកាន់តែមានមូលដ្ឋានក្នុងការត្រិះរិះពិចារណាបាតុ ភូតនានានៅក្នុងធម្មជាតិ នៅក្នុងសង្គម ក៏ដូចនៅក្នុងគំនិតបានត្រឹមត្រូវ ដែលជាប្រការដ៏មានសារៈសំខាន់ក្រៃលែងសម្រាប់ការដឹកនាំនៅថ្នាក់នីមួយៗ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print