ក្លិប Lecce បានបណ្តេញអ្នកចាត់ការទូទៅលោក Roberto D’Aversa បន្ទាប់ពីគាត់បានវាយក្បាលខ្សែប្រយុទ្ធ Thomas Henry របស់ក្រុម Verona បន្ទាប់ពីចាញ់ ១–០ កាលពីថ្ងៃអាទិត្យក្នុងក្របខ័ណ្ឌ Serie A កាលពីថ្ងៃទី១១ មីនា។
លោក D’Aversa អាយុ៤៨ឆ្នាំ និងកីឡាករ Henry ទាំងពីរនាក់បានទទួលកាតក្រហមសម្រាប់ទាំង២នាក់នៅក្នុងឧប្បត្តិហេតុដែលបានកើតឡើង ខណៈដែលកំហឹងបានផ្ទុះឡើងបន្ទាប់ពីការការប្រកួតចុងម៉ោង។
គ្រូបង្វឹកក្លិប Lecce បានសារភាពថា ទង្វើរបស់គាត់គឺមិនអាចលើកលែងបាន នៅពេលនិយាយបន្ទាប់ពីការប្រកួតនៅ Stadio Via del Mare ។ ថ្នាក់ដឹកនាំក្លិប Lecce បានប្រកាសថា លោក D’Aversa ត្រូវបានបន្ធូរបន្ថយភារកិច្ចរបស់គាត់កាលពីថ្ងៃចន្ទ។
ក្លិបបានដាក់ការបណ្តេញគ្រូបង្វឹករូបនេះចេញចំពោះព្រឹត្តិការណ៍ដែលបានកើតឡើងនៅចុងបញ្ចប់នៃការប្រកួតរវាងក្រុម Lecce និងក្រុម Verona។
ការចាញ់កាលពីថ្ងៃអាទិត្យបានធ្វើឱ្យក្រុមLecce ធ្លាក់មកលេខ១៥ ក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសអ៊ីតាលី ដែលចាញ់២ពិន្ទុនៅខាងក្រោម Verona និងចាញ់លើសតែ១ពិន្ទុប៉ុណ្ណោះពីក្រុមដែលស្ថិតនៅកាន់តំបន់កាត់ចោល។
ក្រុម Lecce បានឈ្នះតែមួយប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួតលីកចំនួន១២ចុងក្រោយរបស់ពួកគេ ដោយចាញ់៩ដងក្នុងអំឡុងពេលនោះ។ ពួកគេបានតែងតាំងលោក D’Aversa ដើម្បីជំនួសលោក Marco Baroni កាលពីរដូវក្តៅមុន។ លោកD’Aversa ធ្លាប់ ចំណាយ ពេល ក្នុង ការ គ្រប់ គ្រង ក្រុម Virtus Lanciano, Parma និង Sampdoria ផងដែរ៕ (រូបភាព ៖BBC Sport)