ក្លិប Lecce បញ្ចប់កុងត្រាគ្រូបង្វឹកលោក Roberto D’Aversa

ចែករំលែក៖

ក្លិប Lecce បានបណ្តេញអ្នកចាត់ការទូទៅលោក Roberto D’Aversa បន្ទាប់ពីគាត់បានវាយក្បាលខ្សែប្រយុទ្ធ Thomas Henry របស់ក្រុម Verona បន្ទាប់ពីចាញ់ កាលពីថ្ងៃអាទិត្យក្នុងក្របខ័ណ្ឌ Serie A កាលពីថ្ងៃទី១១ មីនា។

 លោក D’Aversa អាយុ៤៨ឆ្នាំ និងកីឡាករ Henry ទាំងពីរនាក់បានទទួលកាតក្រហមសម្រាប់ទាំង២នាក់នៅក្នុងឧប្បត្តិហេតុដែលបានកើតឡើង ខណៈដែលកំហឹងបានផ្ទុះឡើងបន្ទាប់ពីការការប្រកួតចុងម៉ោង។

 គ្រូបង្វឹកក្លិប Lecce បានសារភាពថា ទង្វើរបស់គាត់គឺមិនអាចលើកលែងបាន នៅពេលនិយាយបន្ទាប់ពីការប្រកួតនៅ Stadio Via del Mare ថ្នាក់ដឹកនាំក្លិប Lecce បានប្រកាសថា លោក D’Aversa ត្រូវបានបន្ធូរបន្ថយភារកិច្ចរបស់គាត់កាលពីថ្ងៃចន្ទ។

 ក្លិបបានដាក់ការបណ្តេញគ្រូបង្វឹករូបនេះចេញចំពោះព្រឹត្តិការណ៍ដែលបានកើតឡើងនៅចុងបញ្ចប់នៃការប្រកួតរវាងក្រុម Lecce និងក្រុម Verona

 ការចាញ់កាលពីថ្ងៃអាទិត្យបានធ្វើឱ្យក្រុមLecce ធ្លាក់មកលេខ១៥ ក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសអ៊ីតាលី ដែលចាញ់២ពិន្ទុនៅខាងក្រោម Verona និងចាញ់លើសតែ១ពិន្ទុប៉ុណ្ណោះពីក្រុមដែលស្ថិតនៅកាន់តំបន់កាត់ចោល។

 ក្រុម Lecce បានឈ្នះតែមួយប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួតលីកចំនួន១២ចុងក្រោយរបស់ពួកគេ ដោយចាញ់៩ដងក្នុងអំឡុងពេលនោះ។ ពួកគេបានតែងតាំងលោក D’Aversa ដើម្បីជំនួសលោក Marco Baroni កាលពីរដូវក្តៅមុន។ លោកD’Aversa ធ្លាប់ ចំណាយ ពេល ក្នុង ការ គ្រប់ គ្រង ក្រុម Virtus Lanciano, Parma និង Sampdoria ផងដែរ៕ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print