ខេត្តកំពង់ស្ពឺ៖ ក្រុមហ៊ុនចិនមួយបាននាំគ្នាធ្វើរបងចូលក្នុងអូរផ្នែកខាងលើនៃសណ្តស្ទឹងព្រែកត្នោត ត្រង់ចំណុចអូរធម្មជាតិខាងលិចភូមិសំបួរ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ពលរដ្ឋស្នើឲ្យលោកប្រធានមន្ទីរធន់ធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺសុំជួយពិនិត្យមើល។
ប្រជាពលរដ្ឋបានសម្តែងនូវការព្រួយបារម្យនៅរដូវស្សាខាងមុខនេះដីស្រែចម្ការរបស់ពួកគាត់ប្រាកដណាស់ច្បាស់ជាលិចលង់ដោយសារជំនន់ទឹកភ្លៀងមិនខាងបើសិនជាអាជ្ញាធរឬជំនាញមិនចំណាត់ការ។
ពួកគាត់លើឡើងខាងលើនេះបន្ទាប់ពីក្រុមហ៊ុនចិនមួយបានធ្វើរបងចូលតាមបណ្តោយក្នុងអូរនិងចំណីអូររាប់រយម៉ែត្រ ។
ទើបនៅព្រឹកថ្ងៃទី១២ខែមីនាឆ្នាំ២០២៤នេះពួកគាត់បាននាំគ្នាសំណូមពរទៅលោកញ៉ាញ ជាបហ៊ង ប្រធានមន្ទីរធន់ធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺជួយចាត់មន្ត្រីជំនាញជួយអន្តគមន័ជួយពួកគាត់ផងព្រោះសព្វថ្ងៃនេះខាងក្រុមហ៊ុនចិនខាងលើសម្រុកដឹកអាចម៍ដីចាក់ជិតដល់របងដែលធ្វើតាមបណ្តោយក្នុងអូរនោះហើយ។
ក្រោយការលើកឡើងនិងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋក្រុមអ្នកយកព័ត៌មានខេត្តបានទំនាក់ទំនងទៅលោកញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធន់ធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺតាមទូរស័ព្ទនៅរសៀលថ្ងៃទី១២ខែមីនាឆ្នាំ២០២៤នេះ លោកថាចាំលោកឲ្យជំនាញចុះទៅពិនិត្យមើល ។
បើសិនទៅឃើញដូចបងប្អូនចោតប្រកានខាងលើមែនមន្ត្រីជំនាញនឹងធ្វើតាមច្បាប់៕ដោយ÷ចន្ទ លីហ្សា