នគរបាលលក្រុងបាត់ដំបង ឃាត់ខ្លួនយុវជនម្នាក់ រួមភេទជាមួយក្មេងស្រីអាយុ១៣ឆ្នាំ អនុវត្តតាមច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០២៤នេះថា៖​ កម្លាំង​នគរបាលលក្រុងបាត់ដំបង​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួនយុវជនម្នាក់​ ក្រោយម្ដាយក្មេងស្រីរងគ្រោះ​ប្ដឹង​ចោទ​ប្រកាន់​ពាក់ព័ន្ធ​ករណី​រួមភេទជាមួយកូនស្រីរបស់គាត់​ ដែលទើប​តែមានអាយុ​ ១៣ឆ្នាំ។

ប្រភពដដែលបន្តថា​ កម្លាំង​ផ្នែកជំនាញព្រហ្មទណ្ឌ​ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានទទួលបណ្តឹងពីម្តាយបង្កើតជនរងគ្រោះ មានករណី រួមភេទជាមួយអនីតិជនអាយុក្រោម​ ១៥ឆ្នាំ ជាកូនស្រីរបស់គាត់ ឈ្មោះ ដ-ល-ម ភេទស្រី អាយុ១៣ឆ្នាំ មានទីលំនៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០០និង១០នាទី នៅត្រង់ចំណុចក្រុមទី០៦ ភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ករណីនេះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលការងារប្រឆាំងការជួញដូរនិងការពារអនីតិជន និងមានការសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានចុះធ្វេីការស្រាវជ្រាវ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ម្សិលមិញនេះ​ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ញិល ឈិនឡុង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ ។

ក្រោយពីបានសាកសួរជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពបានរួមភេទជាមួយក្មេងស្រីរងគ្រោះ ដ-ល-ម ភេទស្រី អាយុ១៣ឆ្នាំ ពិតប្រាកដមែន ។

...

បច្ចុប្បន្នកម្លាំងនគរបាលក្រុងបាត់ដំបងកំពុងកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់បន្តតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print